ព័ត៌មានអន្តរជាតិ

យោធាអាមេរិក បង្ហាញវត្តមាននៅអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានៈ ចំពេលដែលអាមេរិក និងពួកតាលីបង់ បានឈានដល់ជិតឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីនាំមកនូវសន្តិភាព នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ពួកសកម្មប្រយុទ្ធរបស់ក្រុមនេះ បានធ្វើការវាយប្រហារជាបន្តបន្ទាប់ នៅទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋធានីកាប៊ុល ផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩។

យ៉ាងហោចណាស់មានមនុស្ស ១០០ នាក់ ត្រូវបានសម្លាប់កាលពីសប្តាហ៍មុន នៅក្នុងការវាយប្រហារ ធ្វើទ្បើងដោយពួកតាលីបង់ និងទាហានអាមេរិក ក្នុងនោះក៏មានយោធាអាមេរិកចំនួន ១៦នាក់ ត្រូវបានសម្លាប់ផងដែរ ក្នុងប្រទេសអាហ្វហ្គានីស្ថាន នាឆ្នាំនេះ។

ចំពេលមានការវាយប្រហារនេះ ប្រេសិតអាមេរិក កំពុងចរចាជាមួយតាលីបង់ ដោយលោក Zalmay Khalilzad បាននិយាយថា ក្រុមរបស់លោក បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលជាគោលការណ៍ ជាមួយពួកតាលីបង់ហើយ៕

មតិយោបល់