ចិនៈ អាជ្ញាធរមូលដ្ឋាន នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា មានការផ្ទុះមួយ បានកើតឡើងនៅបង្គន់សាធារណៈ ក្នុងទីក្រុង Yulin ខេត្ត Shaanxi ភាគពាយ័ព្យនៃប្រទេសចិន កាលពីនៅរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្សម្នាក់ និង ០៧នាក់ផ្សេងទៀតរងរបួស ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
រដ្ឋាភិបាលស្រុក Hengshan នៃទីក្រុង Yulin បាននិយាយថា ការផ្ទុះនេះ បានបង្កឲ្យមានការដួលរលំបាក់បង្គន់កប់ មនុស្ស ០៨នាក់។ ក្នុងនោះដែរ មនុស្សម្នាក់ ត្រូវបានគេបញ្ជាក់ថា ស្លាប់ បន្ទាប់ពីអ្នកជួយសង្គ្រោះទាញចេញពី គំនរបាក់បែក។
ខណៈការស៊ើបអង្កេតកំពុងតែបន្តដំណើរការ ហើយបើតាមសាក្សី បានឲ្យដឹងថា មានបំពង់បង្ហូរឧស្ម័នមួយ បានឆ្លងកាត់នីទីតាំងនោះ ដែលជាកត្តាអាចបណ្តាលឲ្យមានការផ្ទុះនេះទ្បើង៕
មតិយោបល់