ព័ត៌មានបច្ចេកវិទ្យា

គន្លឹះចាក់ចម្រៀងក្នុង YouTube ស្តាប់លើទូរស័ព្ទ Android ដោយមិនចាំបាច់បើកអេក្រង់ចោល

កាលពីពេលថ្មីៗនេះ Post Tech បានបង្ហាញលោកអ្នកអំពីគន្លឹះចាក់ចម្រៀងក្នុង YouTube ស្តាប់លើទូរស័ព្ទ iPhone ដោយមិនចាំបាច់បើកអេក្រង់ចោលរួចមកហើយ នៅឡើយថ្ងៃនេះ យើងខ្ញុំសូមបង្ហាញពីគន្លឹះដូចគ្នានេះ ជាមួយទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិ Android វិញម្តង ដែលវាអាចគាំទ្រជាមួយទូរស័ព្ទស៊េរី Samsung, LG, Huawei, Sony, Xiaomi ជាដើម។ល។

១- ជាដំបូង លោកអ្នកត្រូវទាញយកកម្មវិធី FireFox ពីក្នុង Play Store ដើម្បីដំឡើប្រើលើទូរស័ព្ទដើរដោយប្រព័ន្ធ Android របស់អ្នក បន្ទាប់មក សូមបើកដំណើរការវា រួចចូលទៅកាន់អាសយដ្ឋាន www.youtube.com ។

២- បន្ទាប់មកទៀត សូមរកវីដេអូចម្រៀងដែលលោកអ្នកចង់បើកស្តាប់ ឬចម្លងអាសយដ្ឋានវីដេអូចម្រៀងដែលលោកអ្នកកំពុងបើកស្តាប់តាមកម្មវិធី YouTube ក្នុងទូរស័ព្ទ បញ្ចូលក្នុងប្រអប់អាសយដ្ឋានគេហទំព័រក្នុងកម្មវិធី FireFox ដោយនៅពេលដែលលោកអ្នកកំពុងបើកស្តាប់បទចម្រៀងវីដេអូលើកម្មវិធី YouTube សូមចុចលើរូបសញ្ញា ‘Share’ (រូបក្បាលព្រួញកោង) រួចជ្រើសរើសយក Copy link បន្ទាប់មក ចូលទៅកាន់កម្មវិធី FireFox រួចចុច Paste អាសយដ្ឋានចូល ហើយចុច Enter។

៣- ជាចុងក្រោយ លោកអ្នកគ្រាន់តែចុចចាកចេញពីកម្មវិធី ឬចុចបន្លត់អេក្រង់ទូរស័ព្ទ នោះសំឡេងវីដេអូចម្រៀងរបស់អ្នកនៅតែបន្លឺឡើងដដែល។ ពេលនេះ លោកអ្នកអាចរីករាយសន្តាប់ជាមួយបទចម្រៀងលើ YouTube ដែលខ្លួនពេញចិត្តបានហើយ៕

មតិយោបល់