ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កុមារជាង ៨.០០០នាក់បានជួយសង្គ្រោះពីក្រុមប្រដាប់អាវុធរវាងពីឆ្នាំ២០០៩ ដល់ឆ្នាំ ២០១៥

កុងហ្គោ: លោក Josiah Obat ប្រធានការិយាល័យបេសកម្មណ្តោះអាសន្ន MONUSCO ប្រចាំនៅទីក្រុង Goma បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កុមារជាង ៨.០០០ នាក់ត្រូវបានគេជួយសង្គ្រោះពីក្រុមប្រដាប់អាវុធដោយក្រុមបេសកកម្មអង្គការស្ថិរភាពរបស់អង្គការ សហប្រជាជាតិនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (MONUSCO) និងកងទ័ពកុងហ្កោ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០៩ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី១៧ មិថុនានេះ។

ការលើកឡើងបែបនេះ នៅក្នុងឱកាសដែល លោក Obat បានចូលរួមប្រារព្ធទិវាអន្តរជាតិនៃកុមារអាហ្វ្រិកនៅក្នុងភាគខាងកើតនៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ។ ព្រឹត្តិការណ៍នៅឆ្នាំនេះ ត្រូវបានគេសម្គាល់ថា ក្រោមប្រធានបទ ការប៉ះទង្គិចនិងវិបត្តិនៅក្នុងទ្វីបអាហ្រ្វិក សូមឱ្យយើង ការពារសិទ្ធិរបស់កុមារទាំងអស់គ្នា។

លោកបាននិយាយថា ៥៦ភាគរយនៃកុមារទាំងនោះត្រូវបានជួយសង្គ្រោះនៅក្នុងខេត្ត North Kivu នៅក្នុងភាគខាងកើតនៃប្រទេសនេះ។ មានពួកឧទ្ទាមមួយចំនួនដែលមិនចង់ចុះចូល។ ខ្ញុំជឿថាវាគឺជាពេលវេលាដែលពួកគេបានដាក់អាវុធនិងកិច្ចខិតខំប្រឹងប្រែងការគាំទ្រ ដើម្បីស្តារ សន្តិភាពនៅភាគខាងកើតកុងហ្គោរបស់ពួកគេ។

កាលពីនៅថ្ងៃពុធកន្លងទៅ បេសកម្មនិងសហព័ន្ធកីឡាបាល់ទាត់កុងហ្គោបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់ការលុបបំបាត់ នៃបាតុភូត នៃការទាហានកុមារ។ បេសកម្មដែលនឹងប្រើកម្មវិធីប្រកួតបាល់ទាត់ដើម្បីបញ្ជ្រាបក្រុមប្រដាប់អាវុធដើម្បីបញ្ចប់បាតុភូតនៃកូនទាហាននៅកុងហ្គោ ដូច្នេះថា ពួកគេអាចចូលរួមគ្រួសាររបស់ពួកគេវិញ៕

23284686459_65532030b2_h Josiah_Obat,_acting_head_of_office,_pronoucing_the_speach_of_Secretary_General_of_the_United_Nations_Mr_Ban_Ki_Moon_(23284709239)

មតិយោបល់