អាហ្វហ្គានីស្ថានៈ ក្រសួងការពារជាតិ នៅថ្ងៃសុក្រនេះ បានឲ្យដឹងថា សកម្មប្រយុទ្ធចំនួន ៧៩នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីប្រតិបត្តិបោសសម្អាតនៅអាហ្វហ្គានីស្ថាន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។
បើតាមក្រសួងបាននិយាយថា «កងកម្លាំងទ័ព ប៉ូលិស និងបុគ្គលិកភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់អាហ្វហ្គានីស្ថាន បានអនុវត្តប្រតិបត្ដិការបោសសម្អាត ក្នុងរយៈពេល ២៤ ម៉ោង ដោយបានសម្លាប់សកម្មប្រយុទ្ធ តាលីបង់ប្រដាប់អាវុធចំនួន ៧៩នាក់ និង ៣៦ នាក់ទៀតរងរបួស ព្រមទាំងឃាត់ខ្លួនជាច្រើននាក់ផងដែរ។
ក្នុងសេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា កងកម្លាំងសន្តិសុខ បានរឹបអូសយកអាវុធ និងដោះគ្រាប់មីនជាច្រើន ដែលទើបដាក់ពេលថ្មីៗ ដោយពួកសកម្មប្រយុទ្ធ អំឡុងពេលបើកការវាយឆ្មក់ កាលពីថ្ងៃទី ១៩ ក្នុងខេត្តចំនួន ៣៤ របស់ប្រទេសនេះ៕
មតិយោបល់