ម្ចាស់ iPhone គ្រប់រូបប្រាកដជាពិបាកនឹងឆ្លងផុតណាស់ចំពោះបញ្ហាទូរស័ព្ទ iPhone របស់ខ្លួនជាប់គាំង លោតចេញតែរូបផ្លែប៉ោម ឬជួនកាលរលត់ឈឹងជាដើម។ បញ្ហាទាំងនេះ បានក្លាយជារឿងសាមញ្ញទៅហើយសម្រាប់អ្នកប្រើផលិតផលរបស់ក្រុមហ៊ុន Apple ប៉ុន្តែ វានៅតែជារឿងមួយគួរឱ្យឈឺក្បាលសម្រាប់លោកអ្នកនៅឡើយ ប្រសិនបើអ្នកមិនទាន់ដឹងពីវិធីសាស្រ្តជុសជុលវានោះ។
ម្លោះហើយ Post Tech សូមបង្ហាញជូនពីរបៀបដោះស្រាយបញ្ហាខាងលើនេះតាមកម្មវិធី Reiboot ដែលជាកម្មវិធីជុសជុលបញ្ហាជាប់គាំងធម្មតាៗរបស់ iOS Devices (iPhone, iPad, iPod Touch) របស់ក្រុមហ៊ុន Tenorshare នៅលើម៉ាស៊ីនកុំព្យូទ័រ មកបង្ហាញជូនដោយសង្ខេបដូចតទៅ៖

១– ជាដំបូង សូមដោតខ្សែ USB របស់ iPhone ភ្ជាប់ទៅកុំព្យូទ័រប្រភេទ PC ឬ Mac របស់លោកអ្នក។

២– បើកកម្មវិធី Reiboot (ចុចត្រង់នេះដើម្បីទាញយកវាទៅដំឡើងប្រើលើកុំព្យូទ័រ) ដែលលោកអ្នកបានដំឡើងរួច។

៣– ចុចលើ Enter Recovery Mode។ ភ្លាមៗនោះ កម្មវិធីនឹងរុញ iPhone របស់អ្នកចូលទៅក្នុង Recovery Mode ដោយពុំចាំបាច់ពឹងផ្អែកលើការបើកចូលមុខងារនេះតាមកុំព្យូទ័រ Mac។

៤– ចាប់ផ្តើមដំណើរការ Recovery ដោយប្រើប្រាស់មុខងារ Restore របស់កម្មវិធី iTunes។

៥– នៅលើកម្មវិធី Reiboot សូមចុចលើ Exit Recovery Mode ដើម្បីត្រឡប់ទៅ Settings របស់ iPhone វិញ ជាការស្រេច៕

គន្លឹះផ្សេងៗ៖របៀបបង្កើត Ringtones នៅលើ iPhone តាមវិធីងាយៗ
របៀបបង្កើតគណនីប្រើប្រាស់បន្ទាប់បន្សំ ការពារពេលគេខ្ចីកុំព្យូទ័រប្រើ
របៀបប្រើមុខងារ Do Not Disturb ដ៏មានសារៈសំខាន់ ដែលអ្នកមិនដឹង
របៀបស្វែងរកម្ចាស់ iPhone ក្រោយពេលដែលយើងរើសបានវា
របៀបដំឡើងប្រើ iPhone ទើបទិញថ្មី ឲ្យត្រឹមត្រូវតាមស្តង់ដាអ្នកជំនាញ
របៀបរំដោះគណនី Facebook ចេញពីទូរស័ព្ទដែលបានបើកលេងហើយភ្លេច Logout វិញ
មតិយោបល់