ប្រេស៊ីលៈ តាមអាជ្ញាធរ បានរាយការណ៍កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់អ្នកទោស ៣២ នាក់ស្លាប់ ដោយជាច្រើននាក់បានដាច់ក្បាល និង ២៨ នាក់ទៀត កំពុងរត់គេចខ្លួនពីប៉ូលិស ក្នុងឧប្បត្តិហេតុពីរដាច់ដោយឡែក នៅពន្ធនាគារប្រេស៊ីល។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧។
នៅក្នុងឧប្បត្តិហេតុចុងក្រោយបំផុត អ្នកទោសពីរនាក់ ត្រូវបានសម្លាប់ បន្ទាប់ពីក្រុមអ្នកទោស បានប្រើមធ្យោបាយរបស់ពួកគេ ដើម្បីបំផ្ទុះឆ្លងកាត់តាមរយៈជញ្ជាំង នៅពន្ធនាគារ Piraquara ក្នុងទីក្រុង Curitiba រដ្ឋធានីភាគខាងត្បូងនៃរដ្ឋ Parana ។
ទីភ្នាក់ងាររដ្ឋគ្រប់គ្រងពន្ធនាគារលោក Depen បានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើង បន្ទាប់ពីមានកុបកម្មមួយ បានចាប់ផ្តើមដើម្បីជាមធ្យោបាយគេចខ្លួនពីសន្តិសុខ។
ខណៈកើតហេតុនោះភ្លាម អ្នកយាមពន្ធនាគារ បានបើកការបាញ់ប្រហារទៅលើអ្នករត់គេចខ្លួន ដែលបណ្ដាលឲ្យសម្លាប់អ្នកទោសពីរនាក់។
ភាគច្រើននៃអំពើហិង្សានៅក្នុងពន្ធនាគារ របស់ប្រទេសប្រេស៊ីលថ្មីៗនេះ ត្រូវបានគេសន្មតថា មកពីបញ្ហាភាពចង្អៀត ប៉ុន្តែលោក Depen បានលើកទ្បើងថា ពន្ធនាគារនេះ ត្រូវបានរចនាឡើង ដើម្បីឃុំខ្លួនអ្នកទោស ៦៤៧ នាក់ ហើយជាក់ស្ដែងអ្នកទោសជាប់ឃុំនៅទីនោះ គឺមាន ៦២៨ នាក់ប៉ុណ្ណោះ ៕
មតិយោបល់