មានការភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងព័ត៌មានថា ឌុច លីដា បោកគ្រាប់បែកផលិតករមួយ ដោយមិនមកថតតាមការណាត់ បណ្ដាលអោយផលិតករបង្ខំចិត្តដូរតួ សូម្បីតែរឿងមួយនោះ គឺនាងសម្ដែងបានពាក់កណ្ដាលទៅហើយ។ ពាក់ព័ន្ធនឹងរឿងរសើបនេះ ភាគីសមីខ្លួនបានចេញមុខស្រាយបំភ្លឺ ប៉ុន្តែនាងបានទទួលស្គាល់ថាខ្លួនពិតជាបានឈប់ថតរឿង នោះកណ្ដាលទីដូចការលើកឡើងអ៊ីចឹងមែន។
ប្រភពពីផលិកម្មមួយដែលសុំលាក់ឈ្មោះបានអះអាងថា ក្រោយពេលជ្រើសយក ឌុច លីដា អោយសម្ដែងជាតួឯកក្នុងរឿងរបស់ខ្លួន តារាស្រីរូបនេះបានធ្វើអោយខ្លួន ឈឺក្បាលរឿងពេលវេលាយ៉ាងខ្លាំង ដោយនៅថ្ងៃមួយក្រោយពេលណាត់នាង អោយមកថតដូចសព្វដង គឺនាងបានបោកគ្រាប់បែក បណ្ដាលអោយតួ និងផលិតកររង់ចាំនាងអោយរហង់នាំអោយផលិតកម្មខាតបង់នោះផង។ ប្រភពពីអ្នកទម្លាយដដែលបន្តថា ក្នុងថ្ងៃមិនមកថតនោះ ឌុច លីដា បានបិទទូរស័ព្ទទាក់ទងមិនបាន ហើយប្រមាណជាង២-៣ថ្ងៃក្រោយក៏នាងឆ្លើយតបថាឈឺ ដែលខាងងផលិតកម្មយល់ថាជារឿងមិនសមហេតុផលព្រោះគ្មានការជូនដំណឹង។ តំណាងផលិតកម្មដដែលបន្តថា រឿងដែលឌុច លីដា សម្ដែងបានពាក់កណ្ដាលនោះ ក្រុមហ៊ុនសម្រេចជ្រើសតារាផ្សេងអោយដើរតួឯកជំនួស ដោយសារតែមិនចង់ស្ដាប់ពាក្យដោះសារ ឬការលើកថ្ងៃម្ដងហើយម្ដងទៀត ធ្វើអោយក្រុមការងាររង់ចាំតែតួម្នាក់។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងការទម្លាយចេញនេះ ឌុច លីដា ទទួលស្គាល់ថាហេតុផលដែលនាងបោកគ្រាប់បែកផលិតករនោះកណ្ដាលទី គឺបណ្ដាលមកពីថ្ងៃដែលត្រូវចុះថតនោះ ត្រូវចំនាងឈឺធ្ងន់មិនអាចទៅថតបាន។ ម្យ៉ាងមកពីខាងផលិតករដាក់ថ្ងៃអោយនាងមិនច្បាស់នោះផង ទើបបណ្ដាលអោយមានបញ្ហាមួយនោះកើតឡើង។ នាងចាត់ទុកថានោះមិនមែនជាកំហុសរបស់ខ្លួន ដោយសារតែនាងទទូចសុំចុះថតក្នុងពេលបន្តបន្ទាប់ហើយ តែខាងផលិតករនៅតែប្រកាសថា នឹងដូរតួបើនាងមិនអាចមកថត អោយនៅថ្ងៃនេះនៅថ្ងៃនោះ។ នាងថារឿងនោះត្រូវបានសម្រេចដូរតួ ហើយនាងមិនយល់ថាការទម្លាយរឿង នាងមិនគោរពពេលវេលា ឬបោកគ្រាប់បែកផលិតករនេះ ធ្វើអោយនាងបាត់បង់ទំនុកចិត្ត ពីផលិតករដទៃនោះទេ ដោយសារតែនាងចោទថាខាងផលិតករ ក៏ដាក់ថ្ងៃអោយនាងមិនច្បាស់ដូចគ្នា។
ខាងក្រោមនេះ ជាការបកស្រាយរបស់ឌុច លីដា ក្នុងថ្ងៃសម្ពោធរឿង«ស្នេហ៍ស្វ័យគុណ៤» ពាក់ព័ន្ធនឹងការចោទរឿងបោកគ្រាប់បែក ដែលជារឿងប៉ះពាល់មួយរបស់នាង៖
https://www.youtube.com/watch?v=55JEF2jyIaI
មតិយោបល់