ប្រេស៊ីលៈ យោងតាមរបាយការណ៍របស់អង្គការ Greenpeace បានឲ្យដឹងថា វិស័យថាមពល ពន្លឺព្រះអាទិត្យរបស់ប្រេស៊ីល អាចនឹងបង្កើតការងារចំនួន ៤លាននាក់ និងនាំមកនូវទឹកប្រាក់ ១១,៣ពាន់លានរ៉េអាល់ ស្មើនឹង ៣,២ពាន់លានដុល្លារអាមេរិក ប្រសិនបើរដ្ឋាភិបាលចាត់វិធានការ គាំទ្រនៅក្នុងវិស័យមួយនេះ។
តាមរបាយការណ៍ដដែលបានឲ្យថា ប្រសិនបើរដ្ឋាភិបាល បានកាត់បន្ថយពន្ធលើវត្ថុធាតុដើម ថាមពលព្រះអាទិត្យ និងផ្តល់ឱ្យកម្មករចូលធ្វើការងារ នៅក្នុងការគម្រោងទាំងនោះ គឺរឹតតែប្រសើរជាងនេះ ពីព្រោះថាផ្ទះសម្បែង និងហាងលក់ដូរ មានចំនួនជិត ៨,៨លាន អាចបង្កើតថាមពលរបស់ខ្លួនផ្ទាល់ ដោយដាក់បន្ទះស្រូបពន្លឺព្រះអាទិត្យ នៅលើដំបូលនៅឆ្នាំ២០៣០។
វិធានការទាំងអស់បានសិក្សាបង្ហាញថា គឺជាការសម្រេចបាន ដោយផ្អែកលើការទទួលខុសត្រូវ របស់រដ្ឋាភិបាលសហព័ន្ធទាំង ក្នុងតំបន់ និងក្នុងក្រុងជាដើម។ អាជ្ញាធរសាធារណៈមានអំណាច ដើម្បីអនុញ្ញាតឱ្យមានប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ក្នុងការប្រែក្លាយនូវភាពទាក់ទាញ បន្ថែមទៀត សម្រាប់ប្រជាជន។
ការសិក្សានេះបានបង្ហាញថា ប្រសិនបើប្រាក់ពន្ ធត្រូវបានកាត់បន្ថយ ទៅលើវត្ថុធាតុដើម រដ្ឋាភិបាលអាចនឹងបាត់បង់ប្រាក់ចំណូល ជាបណ្តោះអាសន្ន ប៉ុន្តែវានឹងផ្តល់សំណងមករដ្ឋាភិបាលវិញ នូវប្រាក់ពន្ធចូលរដ្ឋ ក្នុងរយៈពេលវែង ដោយការបង្កើតការងារពីកំណើនសេដ្ឋកិច្ច និងការបង្កើនពន្ធពីវិស័យថាមពលនេះ។
ការលើកទឹកចិត្តទាំងនេះ ត្រូវបានចាត់ទុកផងដែរថា ជាការល្អសម្រាប់បរិស្ថាន ប្រសិនបើមនុស្សកាន់តែច្រើនបន្ថែមទៀត បង្កើតការប្រើប្រាស់ថាមពលព្រះអាទិត្យ ដូច្នេះរដ្ឋាភិបាល នឹងអាចកាត់បន្ថយការឧបត្ថម្ភធនថាមពល និងកាត់បន្ថយការបំភាយឧស្ម័ន គ្រាដែលកំដៅផែនដី កំពុងកើនកម្តៅខ្លាំង ដែលបញ្ហាប្រឈមរបស់ពិភពលោកទាំងមូល៕
មតិយោបល់