ខាងទីភ្នាក់ងារអង្កេតភូមិសាស្ត្រសហរដ្ឋអាម៉េរិក បានឲ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នេះឲ្យដឹងថា មានករណីរញ្ជួយដីមួយ បានវាយប្រហារ នាភាគខាងលិច នៃទីក្រុង Arawa នៅលើកោះ Bougainville ក្នុងប្រទេស ប៉ាពួញូហ្គីណេ ក្នុងកម្រិត ៨.០ រិចទ័រ ។
ខាងមជ្ឈមណ្ឌលតាមដានរលកស៊ូណាមិក្នុងតំបន់ប៉ាស៊ីហ្វិក បានឲ្យដឹងផងដែរថា រលកស៊ូណាមិ អាចនឹងកើតមានឡើង បន្ទាប់ពីរយៈពេលបីម៉ោងមកនេះ មានការរញ្ជួយដី នៅតាមបណ្តោយឆ្នេរ ក្នុងនោះមានកោះ Solomon Islands, Nauru, Pohnpei, Kosrae, Vanuatu, Chuuk និង Indonesia ។
មជ្ឈមណ្ឌលតាមដានរលកយក្សស៊ូណាមិខាងលើ បានបន្តថា កម្រិតនៃកម្ពស់រលក គឺមានពី ០,៣ម៉ែត្រ រហូដល់ ១ម៉ែត្រ នៅកោះ Solomon ។
បើតាមសារព័ត៌មាន abc បានបញ្ជាក់ថា មិនទាន់មានរបាយការណ៍ ស្តីពីការខូចខាតនៅឡើយនោះទេ លើករណីរញ្ជួយដីនេះ ។
ព័ត៌មានអន្តរជាតិ
មតិយោបល់