OneDrive គឺជាកម្មវិធីដែលបង្កើតឡើងដោយក្រុមហ៊ុន Microsoft ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការរក្សាទុករូបភាព ឬវីដេអូដាក់ទៅលើបណ្តាញ សម្រាប់ប្រើប្រាស់គ្រប់ទីកន្លែងជាមួយឧបករណ៍ផ្សេងៗគ្នា កម្មវិធីនេះវាមិនខុសគ្នាប៉ុន្មានទេ ទៅនឹងកម្មវិធីរបស់ក្រុមហ៊ុន Apple និង Google ។
ក្រុមហ៊ុន Microsoft កំពុងតែចាប់ផ្តើមធ្វើតេស្តមុខងារថ្មីមួយ ដែលអាចជួយសម្រួលដល់អ្នកប្រើប្រាស់ក្នុងការបង្កើនទំហំផ្ទុកលើឧបករណ៍ស្មាតហ្វូនរបស់អ្នកប្រើប្រាស់ ដោយលុបចោលរូបភាព ឬវីដេអូណាដែលបានធ្វើការរក្សាទុកទៅលើបណ្តាញហើយរួចរាល់។
មុខងារថ្មីមួយនេះទាមទារឲ្យអ្នកប្រើប្រាស់បើកអនុញ្ញាតការ “Auto Upload” ប្រែថា “ទាញទុកដោយស្វ័យប្រវត្តិ” នៅក្នុងកម្មវិធី OneDrive ហើយនៅពេលដែលទិន្នន័យត្រូវបានរក្សាទុករួចរាល់អស់ កម្មវិធីនឹងលោតចេញសារមួយភ្លាម ជាមួយនឹងជម្រើស “Clean up space” នៅលើស្មាតហ្វូនរបស់អ្នក។ ការចុចយក Clean up space វានឹងលុបចោលរាល់ទិន្នន័យដែលបានទាញទុករួចទាំងអស់ចេញពីស្មាតហ្វូនរបស់អ្នក តែវាបានរក្សាទុកនៅលើបណ្តាញរបស់កម្មវិធី OneDrive រួចស្រាប់ហើយ។ អ្នកក៏អាច ជ្រើសរើសយកពាក្យថា “No” ដើម្បីបដិសេធការលុបទិន្នន័យចេញពីទូរស័ព្ទ ឬចុចពាក្យថា “Never” បានសេចក្តីថា មិនលុបជារៀងរហូត។
យ៉ាងណាមិញ លក្ខណៈពិសេសថ្មីមួយចំនួនពុំទាន់ដំណើរការបាននៅឡើយទេ នៅលើកម្មវិធី OneDrive ប៉ុន្តែវានឹងដាក់ចេញមកលើកម្មវិធីនេះនាសប្តាហ៍ខាងមុខ។
OneDrive ដាក់ឲ្យដោនឡូដឥតគិតថ្លៃ!!!
- សម្រាប់អ្នកប្រើ iOS ចុចត្រង់នេះ
- សម្រាប់អ្នកប្រើ Android ចុចត្រង់នេះ
មតិយោបល់