ឥណ្ឌាៈ មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ នៅថ្ងៃអង្គារនេះ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៤៥ នាក់ បានរងរបួស បន្ទាប់ពីរថយន្តក្រុងដឹងភ្ញៀវទេសចរចំនួន ៦០ នាក់ ក្រទ្បាប់នៅរដ្ឋ Odisha ភាគខាងកើតប្រទេសឥណ្ឌា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧។
រថយន្ដក្រុងនេះ បានធ្វើដំណើរមកពីព្រំដែនរដ្ឋ West Bengal បានជួបគ្រោះថ្នាក់ ដោយសារបើកក្នុងល្បឿនលឿន បាត់បង់ការគ្រប់គ្រង នៅពេលដែលបត់ផ្លូវកោង នៅ Dhauli ជាតំបន់ព្រះពុទ្ធសាសនាមួយ ស្ថិតនៅជាយរដ្ឋធានីរដ្ឋ Bhubaneshwar ។
មកទល់ពេលនេះ អ្នករងរបួសទាំងអស់ រួមទាំងកុមារបួននាក់ ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យរដ្ឋមួយ ខណៈដែលជាមនុស្សមួយចំនួន ត្រូវបានគេនិយាយថា កំពុងស្ថិតក្នុងស្ថានធ្ងន់ធ្ងរ។
គួរបញ្ជាក់ដែរថា ប្រទេសឥណ្ឌាមានអត្រាអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងពិភពលោក ដែលមនុស្សជាង ១៣០.០០០ នាក់ បានស្លាប់ជារៀងរាល់ឆ្នាំនៅតាមដងផ្លូវខ្ពស់បំផុត៕
មតិយោបល់