អាមេរិកៈ ប្រធានាធិបតីអាមេរិចលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីមួយ កាលពីថ្ងៃសុក្រ ដើម្បីផ្អាកការចូលមកដល់របស់ជនភៀសខ្លួន នៅក្នុងសហរដ្ឋអាមេរិច និងដាក់បំរាមការគ្រប់គ្រងថ្មី យ៉ាងតឹងរ៉ឹងលើអ្នកធ្វើដំណើរមកពីប្រទេសម៉ូស្លីមចំនួនប្រាំពីរ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៧។
ប្រតិបត្តិការនេះ ត្រូវបានធ្វើទ្បើងដើម្បីការពារសុវត្ថិភាពពលរដ្ឋអាមេរិចពីបណ្ដាញភេរវករអ៊ីស្លាម ដែលទាំងនេះ ជាការសន្យាអំទ្បុងពេលយុទ្ធការឃោសនារបស់លោក ត្រាំ។
វាជាគោលនយោបាយដ៏ធំមួយ ដែលលោក ត្រាំ បានប្រកាសនៅឯមន្ទីរបញ្ចកោណ បន្ទាប់ពីបានចុះហត្ថលេខា លើបទបញ្ជាមួយ ដែលហៅថា « ការពារប្រទេសជាតិពីភេរវកម្មបរទេស ចូលមកក្នុងសហរដ្ឋអាមេរិច»។
ពាក់ព័ន្ធនឹងគោនយោបាយនេះដែរ ខាងសេតវិមានមិនទាន់បានចេញពាក្យក្រឹត្យជាសាធារណៈនោះទេ ប៉ុន្តែអត្ថបទសេចក្តីព្រាងច្បាប់មួយនេះ ត្រូវបានលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិច កាលពីដើមសប្តាហ៍នេះ ហើយត្រូវបានគេរាយការណ៍យ៉ាងទូលំទូលាយ។
គួរបញ្ជាក់ដែរថា ប្រទេសមូស្លីមទាំង ៧នោះរួមមាន អ៊ីរ៉ង់ អ៊ីរ៉ាក់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និងយេម៉ែន៕
មតិយោបល់