ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ទីរពេទ្យនៅក្នុងទីក្រុងនីស អំពាវឲ្យមហាជនជួយបរិច្ចាគឈាម

បារាំងៈ បន្ទាប់ពីភេវរកម្មវាយប្រហារ ដោយរថយន្តធំបុក ចូលទីប្រជុំជន សម្លាប់មនុស្សជាង ៨០នាក់ និង ១០០នាក់ទៀតរងរបួស នៅទីក្រុងនីស ប្រទេសបារាំង មកទល់ពេលនេះ មន្ទីរពេទ្យនៅទីក្រុងនីស បានអំពាវឲ្យមហាជនជួយបរិច្ចាឈាម។ នេះបើយោតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦។

ភេវរករដែលបើករថយន្តធំបុក ចូលទីប្រជុំជន បណ្ដាលឲ្យមនុស្សស្លាប់ និង រងរបួសរាប់រយនាក់នោះ ត្រូវបានប៉ូលិសបាញ់សម្លាប់ និងកំណត់អត្តសញ្ញាហើយ ជាជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ។

អ្នកបើកបររថយន្តនេះត្រូវបានគេនិយាយថា បានស្រែកថា« Allahu Akbar ” ព្រះជាទីគោរពដ៏ខ្ពងខ្ពស់” មុនពេលត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើងមួយជាមួយនឹងប៉ូលិស។បុរសទីពីរត្រូវបានគេជឿថាជាអ្នកបង្ករឿងនេះ។

គួរបញ្ជាក់ដែរថា មកទល់ពេលនេះ ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេស ក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម នៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់ប្រទេសបារាំង៕

មតិយោបល់