
ប្រសិនបើអ្នកគិតថា ការថតរូបសែលហ្វីមានការលំបាក ដោយរាល់ពេលដែលថតម្តងៗតែងតែឃើញមានជាប់ដៃ ឬជាប់ដងថតសែលហ្វីមកជាមួយ ហើយប្រសិនបើអ្នកចង់ថតរូបបានស្អាតហើយងាយនោះ អ្នកប្រាកដជាត្រូវការ Airselfie នេះជាមិនខាន។
Airselfie គឺជាដ្រូនដែលបង្កប់ខ្លួននៅពីក្នុងស្រោមការពារទូរស័ព្ទ វាអាចផ្តល់ជូនលោកអ្នកនូវការថតរូបសែលហ្វីបានយ៉ាងពេញចិត្ត ក្នុងរយៈចម្ងាយឆ្ងាយពីដៃ ដែលយើងមិនអាចថតបាន។
អ្នកអាចធ្វើការបញ្ជាវា ដោយប្រើប្រាស់កម្មវិធី Airselfie នៅលើទូរស័ព្ទដៃបាន។ កម្មវិធី Airselfie នោះផ្តល់ជូនការបញ្ជាហោះហើរចំនួនបីប្រភេទ ជាមួយនឹងដឺក្រខុសៗគ្នាទៅតាមការប្រើប្រាស់របស់អ្នកទៅលើដ្រូន។

AirSelfie នឹងចេញមកក្នុងតម្លៃ ២៦០ ដុល្លារ ហើយវានឹងរួចរាល់សម្រាប់ការដឹកជញ្ជូននៅក្នុងខែ ឧសភា ឆ្នាំនេះ។ លោកអ្នកក៏អាចធ្វើការកម្មង់ទិញវាទុកជាមុនក្នុងពេលឥឡូវនេះបាន នៅលើគេហទំព័រ Airselfie ដោយផ្ទាល់។ ឧបករណ៍ Airselfie នេះសាកសមជាមួយនឹងទូរស័ព្ទដៃមួយចំនួនដូចជា iPhone 7, 7 Plus, 6s, 6s Plus, 6, 6 Plus, Google Pixel នឹង Samsung Galaxy S7 Edge៕
https://www.youtube.com/watch?v=dJMq5NAZC6A
មតិយោបល់