រុស្ស៊ីៈ មនុស្ស ១១ នាក់ស្លាប់ និងយ៉ាងហោចណាស់ ៤៥ នាក់ទៀត បានរងរបួស ដោយការវាយប្រហារបំផ្ទុះគ្រាប់បែក នៅឯស្ថានីយរថភ្លើងក្រោមដីមួយកន្លែង ស្ថិតនៅទីក្រុង Saint-Petersbourg កាលពីរសៀលថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី ០៥ ខែមេសា ឆ្នាំ២០១៧។
អាជ្ញាធររុស្ស៊ី បានបិទប្រព័ន្ធរថភ្លើងក្រោមដី នៅទីក្រុងទី២ អស់រយៈពេលជាច្រើនម៉ោង ខណៈដែលភ្នាក់ងារសន្តិសុខខ្លួន បាននិយាយថា ពួកគេបានដោះគ្រាប់បែក នៅស្ថានីយ៍រថភ្លើងក្រោមដីទី២ មួយកន្លែងទៀត។
ហេតុការណ៍ផ្ទុះនេះ បានកើតឡើងនៅវេលាម៉ោង ២ និង៤០នាទីរសៀល ដែលគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បានអះអាងថា ជាអំពើភេរវកម្ម ដោយមិនទាន់មានក្រុមណាមួយ ចេញមុខមកទទួលខុសត្រូវនៅទ្បើយទេ៕
មតិយោបល់