អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន នៅព្រឹកថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មលើអ៊ីរ៉ង់បន្ថែម បន្ទាប់ពីរដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានសាកល្បងធ្វើតេស្តមីស៊ីលឆ្លងទ្វីប កាលពីពេលថ្មីនេះៗ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់ទណ្ឌកម្មថ្មី ដែលជាសម្ពាធដល់ទីក្រុងតេអេរ៉ង់ ដោយលោកយល់ឃើញថា ប្រទេសនេះ កំពុងធ្វើឲ្យមានបញ្ហាអស្ថិរភាពផ្នែកសន្តិសុខ។
ជាក់ស្តែងគេសង្កេតឃើញថា លោក ត្រាំ មានជំហរប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីពេលដំបូង ដែលលោកបានស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាមកម្ល៉េះ ដោយនៅថ្ងៃនោះ លោកត្រៀមខ្លួនបញ្ចេញវិធានការថ្មីៗជាច្រើន ក្នុងការប្រឆាំងនឹងគោលដៅរបស់អ៊ីរ៉ង់។
សូមជំរាបថា ការដាក់ទណ្ឌកម្មថ្មីនេះ គឺផ្អែកទៅលើបទបញ្ជាប្រតិបត្តិ គ្របដណ្តប់លើអំពើភេរវកម្ម និងអាវុធប្រល័យលោក ដែលវានឹងជួយជំរុញប្រសិទ្ធភាព សម្រាប់អាមេរិក ក្នុងការដាក់ទណ្ឌបន្ថែមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់៕

មតិយោបល់