ព័ត៌មានអន្តរជាតិ

ចិន ចង់ឲ្យមានស៊ីជម្រៅនូវទំនាក់ទំនងយោធា ជាមួយរុស្ស៊ី និងស៊ែប៊ី

ចិនៈ លោក Zhang Youxia អនុប្រធានគណៈកម្មាធិការយោធា កណ្តាលចិន បានជួបគ្នាជាមួយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu និងរដ្ឋមន្ត្រីការពារជាតិស៊ែប៊ី លោក Aleksandar Vulin ដែលបានអញ្ជើញ ចូលរួមក្នុងវេទិកាវេទិកា Xiangshan នៅទីក្រុងប៉េកាំងលើកទី៩។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩។

ក្នុងពេលជួបជាមួយលោក Shoigu កាលពីថ្ងៃច័ន្ទ លោក Zhang បានអំពាវនាវ ឱ្យមានភាពស៊ីជម្រៅនូវទំនាក់ទំនងយោធាចិន-រុស្ស៊ី សម្រាប់យុគសម័យថ្មីមួយ ដើម្បីចូលរួមចំណែក ក្នុងការការពារសន្តិសុខជាតិ អធិបតេយ្យភាព ដើម្បីផលប្រយោជន៍អភិវឌ្ឍន៍រវាងគ្នាទៅវិញទៅមក និងស្ថិរភាពក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូល។

ខណៈលោក Shoigu ក៏បានបញ្ជាក់ពីឆន្ទៈរបស់រុស្ស៊ី ក្នុងការធ្វើឲ្យស៊ីជម្រៅ ជាមួយភាគីចិន សម្រាប់ការបង្កើតការរុករក និងមធ្យោបាយថ្មីៗ រួមទាំងកិច្ចសហប្រតិបត្តិការ រវាងយោធាទាំងពីរថែមទៀតផងដែរ។

ដោយទ្បែកជួបជាមួយលោក Vulin កាលពីថ្ងៃអង្គារលោក Zhang ក៏បានអំពាវនាវ ដល់កងទ័ពចិន និងស៊ែប៊ី ឲ្យបង្កើនការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរផងដែរ៕

មតិយោបល់