អ៊ីរ៉ង់ៈ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif កាលពីថ្ងៃសុក្របាននិយាយថា គោលបំណងប្រកាសដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ស្តីពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអន្តរជាតិ ក្នុងឆ្នាំ ២០១៥ គឺជាការប៉ុនប៉ងទាំងអស់សង្ឃឹម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៨។
នយោបាយរបស់លោក ត្រាំ និងសេចក្តីប្រកាស ដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងពហុភាគីដ៏រឹងមាំនោះ គឺជាការប្រឹងប្រែងដ៏ឥតប្រយោជន៍។
ដោយលោកបានបន្តថា « កិច្ចព្រមព្រៀង JCPOA ដែលត្រូវបានចុះហត្ថលេខាដោយអ៊ីរ៉ង់ សហភាពអឺរ៉ុប និងមហាអំណាចពិភពលោកទាំង០៦ (អាមេរិក រុស្ស៊ី ចិន ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់) មិនអាចចរចារទ្បើងវិញបានទេ បើទោះបីជាអាមេរិកមិននឿយហត់ ក្នុងការនិយាយពីវាម្ដងហើយម្ដងទៀតក៏ដោយ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីជាន់ខ្ពស់រដ្ឋបាលលោក ត្រាំ ម្នាក់ បាននិយាយថា ប្រធានាធិបតីអាមេរិក កំពុងស្វែងរកនូវការជួសជុល កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រឡើងវិញ ជាមួយបណ្តាប្រទេសអ៊ឺរ៉ុប ក្នុងរយៈពេល ១២០ ថ្ងៃទៀត ឬលោកនឹងទាញអាមេរិកចេញ ពីសន្ធិសញ្ញាពហុភាគីនេះតែម្ដង៕

មតិយោបល់