អ៊ីរ៉ាក់ៈ យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ ត្រូវបានសម្លាប់ និង ៤០ នាក់ទៀតរងរបួស ក្នុងហេតុការណ៍ បំផ្ទុះគ្រាប់បែក ក្នុងរថយន្តចំនួនពីរ ដែលបានវាយប្រហារនៅផ្សារមមាញឹក ក្នុងរដ្ឋធានីបាដាដ ប្រទេស អ៊ីរ៉ាក់។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៦។
បើតាមមន្ត្រីសន្តិសុខបានឲ្យដឹងថា មុនពេលកណ្តាលអធ្រាត្រថ្ងៃសុក្រ រថយន្តមួយគ្រឿងបានផ្ទុះ ក្នុងកន្លែងចតរថយន្តផ្សារ Al-Nakheel នៅផ្លួវប៉ាឡេស្ទីនភាគខាងកើតទីក្រុងបាដាដ។
គ្រាប់មួយទៀត ត្រូវបានបុរសម្នាក់បើករថយន្តមកបំផ្ទុះ នៅតាមចិញ្ចើមផ្លូវ ដែលមមាញឹកនៅខាងក្រៅ អគារផ្សារទំនើប។
ការផ្ទុះនេះ បានបណ្ដាលឲ្យចំណតរថយន្តមួយ និងផ្នែកខាងក្រៅផ្សារទំនើបរងការខូចខាតជាច្រើន៕
មតិយោបល់