ចិន:អាជ្ញាធរចិនបាននិយាយថា បន្ទាប់ពីរអិលបាក់ដីនៅប្រទេសចិន សាកសពចំនួន១០នាក់ ត្រូវបានរកឃើញ ប៉ុន្តែមនុស្ស ៣១នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួននៅថ្ងៃចន្ទនេះ ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារស្ថានីយ៍វារីអគ្គិសនី នៅខេត្ត Fujian ភាគអាគ្នេយ៍ ប្រទេសចិន។
អាជ្ញាធរនៅក្នុងតំបន់នោះបានបន្តថា ជនរងគ្រោះ ១៤នាក់ ដែលរងរបួសត្រូវបានបញ្ជូនសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យ ដោយសារតែករណីរអិលបាក់ដីបង្កឲ្យហូរច្រោះគ្របមនុស្សបាត់តែម្តង។
សូមបញ្ជាក់ថា ការរអិលបាក់ដីនេះ បានកើតឡើងនៅម៉ោងប្រហែលជា ៥ ទៀបភ្លឺ នៅទីក្រុង Taining ដែលមានបណ្ដោយប្រហែល ១០០,០០០ ម៉ែត្រគូបនៃដីភក់និងថ្ម បានបាក់ស្រុតចុះមកលើការដ្ឋានសាងសង់ស្ថានីយវារីអគ្គិសនី យ៉ាងគំហុក៕
មតិយោបល់