ព័ត៌មានអន្តរជាតិ

​កាន់តែក្ដៅសម្រាប់ពលរដ្ឋរូម៉ានារហូតដល់ ២០០.០០០ នាក់ កំពុងផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល រឿងអំពើពុករលួយ

រូម៉ានាៈ បាតុកម្មតវ៉ាបានកើនដល់ ២០០.០០០នាក់ហើយ នៅរដ្ឋធានី Bucharest ប្រទេសរូម៉ានា ក្នុងការប្រឆាំងនឹងរដ្ឋាភិបាលរយៈពេល១សប្តាហ៍កន្លងទៅ ដែលអ្នកតវ៉ាយល់ឃើញថា វាជាសកម្មភាពមួយ អាចរំដោះប្រទេសចេញឆ្ងាយពីអំពើពុករលួយ ជាហេតុនាំឲ្យប្រទេសមានការអភិវឌ្ឍយឺត។ នេះបើតាមរយ:សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០១៧។

យោងតាមមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា ការហែក្បួនតវ៉ាប្រឆាំងរយៈពេលមួយសប្តាហ៍នេះ ដោយសារវិបត្តិនយោបាយលើក្រឹត្យមួយ ដ៏ចម្រូងចម្រាស ដែលបង្ហាញសញ្ញានៃការធូររលុង ក្នុងការបំបាត់អំពើពុករលួយ ក្រោយប្រទេសមួយនេះ មានបញ្ហារឿងអំពើពុករលួយរាប់មិនអស់ ចាប់តាំងពីមន្ត្រីមូលដ្ឋានទៅដល់មន្ត្រីថ្នាក់ជាតិ។

សូមជំរាបថា​ យោងតាមអ្នកវិភាគនយោបាយរូម៉ានា បានឲ្យដឹងថា ប្រសិនបើគ្មានច្បាប់ច្បាស់លាស់ទាក់ទងនិងវិធាន
ការក្នុងការកំចាត់អំពើរពុករលួយនោះទេ ប្រទេសមួយនេះ​ នឹងធ្លាក់ក្នុងវិបត្តិបយោបាយធ្ងន់ធ្ងរ៕

https://youtu.be/7YXOlGbuq2A

មតិយោបល់