អាមេិកៈ យ៉ាងហោចណាស់មនុស្ស ២៦ នាក់បានរងរបួស ខណៈដែលផ្ទះ ២៥០ ខ្នង ត្រូវបានខូចខាតយ៉ាងខ្លាំង កាលពីរសៀលថ្ងៃអង្គារ បន្ទាប់ពីព្យុះកំបុតត្បូង (tornado) បានវាយប្រហារនៅរដ្ឋ Louisiana ភាគខាងត្បូងអាមេរិក។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧។
នាយកដ្ឋានអាកាសធាតុអាមេរិក បានឲ្យដឹងថា ព្យុះនេះ បានវាយប្រហារក្នុងល្បឿន ១៧៧
ទៅ ២១៦ គីឡូម៉ែត្រ ក្នុងមួយម៉ោង នៅភាគខាងកើតនៃទីក្រុង New Orleans ជា
ទីក្រុងធំបំផុតនៅរដ្ឋ Louisiana ហើយសាលារៀនជាច្រើនកន្លែង នៅក្នុងតំបន់នេះ បានទទួលរងការខូច
ខាត និងត្រូវបានបិទទ្វារទាំងស្រុងនៅថ្ងៃពុធនេះ។
គួរបញ្ជាក់ដែរថា ព្យុះនេះ បានវាយប្រហារទីក្រុង New Orleans ៦ដង ក្នុងមួយឆ្នាំៗ ដែលបង្កឲ្យមានអ្នកស្លាប់ និងរបួសរាប់រយនាក់៕
មតិយោបល់