អ៊ីស្រាអែលៈ គ្រាប់រ៉ុក្កែតចំនួន ០៤ ត្រូវបានគេបាញ់ចេញពីឧបទ្វីប Sinai របស់ប្រទេសអេហ្ស៊ីប ឆ្ពោះមកកាន់ទីក្រុង Eilat ស្ថិតនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដោយបានបន្លឺសំទ្បេងព្រមានពីស៊ីរ៉ែនទ្បើង ក្នុងរមណីយដ្ឋានទីក្រុងស្ងប់ស្ងាត់មួយ កាលពីយប់ថ្ងៃពុធ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧។
តាមប្រភពពីយោធា បានឲ្យដឹងថា ប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល បានស្ទាក់ចាប់បានរ៉ុក្កែតចំនួន ៣គ្រាប់ ខណៈដែលគ្រាប់ទី៤ បានផ្ទុះនៅក្នុងវាលចំហមួយ។
ពាក់ព័ន្ធនឹងហេតុការណ៍នេះដែរ មិនមានរបាយការណ៍អំពីអ្នករងរបួស ឬការខូចខាតនោះទេ ហើយក៏ពុំទាន់មានអង្គភាពណាមួយ អះអាងទទួលខុសត្រូវភ្លាមៗ ចំពោះការវាយប្រហារនេះដែរ៕

មតិយោបល់