ព័ត៌មានអន្តរជាតិ

ក្ដៅៗ រុស្ស៊ីព្រមានថា ប្រព័ន្ធប្រឆាំងមីស៊ីលអាមេរិក នឹងធ្វើឲ្យមានការប្រកួតប្រជែងសព្វាវុធជាថ្មី

រុស្ស៊ីៈ ប្រព័ន្ធមីស៊ីលប្រឆាំងមីស៊ីលសកលរបស់អាមេរិក បានជំរុញឲ្យមានការប្រកួតប្រជែងសព្វាវុធថ្មីមួយ ដោយក្រុមមន្ត្រីក្រសួងការពារជាតិរុស្ស៊ី បានព្រមានថា ការមានវត្តមាននូវប្រព័ន្ធនេះ ដូចជានៅតំបន់រដ្ឋអាឡាស្កា ប្រទេសរ៉ូម៉ានី និងប៉ូឡូញជាដើម បានធ្វើឲ្យប៉ះពាល់ដល់សមត្ថភាពអាវុធរបស់រុស្ស៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។

ការប៉ុនប៉ងរបស់អាមេរិក ដើម្បីទទួលបានប្រៀបលើប្រទេសរុស្ស៊ី និងចិន នឹងបង្កឲ្យមានអន្តរាយដល់ប្រព័ន្ធសន្ដិសុខ ពិភពលោក។

តាមរយៈសកម្មភាពនេះ រុស្ស៊ីបានប៉ាន់ប្រមាណថា នៅឆ្នាំ ២០២០ អាមេរិក នឹងមានប្រព័ន្ធស្ទាក់ចាប់មីស៊ីលយ៉ាងច្រើន រហូតដល់ ១.០០០ ទីតាំង ស្ថិតនៅតាមបណ្ដាលប្រទេសផ្សេងៗ ដែលវានឹងក្លាយជាការគំរាមកំហែងកាន់តែខ្លាំង ចំពោះសក្ដានុពលសព្វាវុធ និងសន្តិសុខជាតិរបស់រុស្ស៊ី៕

មតិយោបល់