ព័ត៌មានជាតិ

ស្រវឹងបើកម៉ូតូទៅបុករថយន្តចតស្ងៀម បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញៈ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ក្រោយពីបុរសម្នាក់ ស្រវឹងជោគជាំបើកម៉ូតូម៉ាក ហុងដាសេ១២៥ ក្នុងល្បឿនលឿនរេចង្កូតទៅបុករថយន្តមួយគ្រឿង ដែលកំពុងឈប់ស្ងៀម បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជាង១២យប់ ឈានចូលថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ ស្ថិតនៅតាមបណ្តោយផ្លូវសហពន្ធ័រុស្ស៊ី ស្ថិតក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីសក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសម្នាក់ ស្រវឹងជោគជាំ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CK-3442 ដែលធ្វើដំណើរក្នុងទិសដៅពីទិសខាងលិចទៅកើត ហើយស្រាប់តែភ្លាមនោះក៏រ៉េចង្កូតជ្រុលទៅបុកឡានដែលមិនចាំស្លាកលេខ ពេញទំហឹង បណ្តាលឲ្យបុរសអ្នកបើកម៉ូតូ រងរបួសបែកមុខ បែកមាត់ត្រូវបានគេបញ្ជូនតាមរថយន្តសាមុយ ដឹកយកទៅសង្គ្រោះនិងព្យាបាលនៅគ្លីនិករស្មី ចំណែករថយន្តបានបើកចេញទៅបាត់ស្រមោល។

ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ បានចុះមកធ្វើការវាស់វែង យកមកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕

មតិយោបល់