ប្រេស៊ីលៈ ករណីរំលោភសេពសន្ថវៈ យ៉ាងសាហាវលើក្មេងស្រីអាយុ ១៦ឆ្នាំម្នាក់ ដោយក្រុមបរុសចំនួន ៣៣នាក់ ជារឿងមួយ ដ៏គួរឲ្យរន្ធត់ និងភ្ញាក់ផ្អើលជាខ្លាំង នៅប្រទេសអាមេរិកខាងត្បូង ដែលប៉ូលិសប្រេស៊ីល កំពុងប្រតិបត្តិការស៊ើបអង្កេត។ នេះបើយោងតាមរយៈ សាររព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦។
បើតាមប៉ូលិស បានបង្ហាញឲ្យដឹងតាមរយៈ ការចេញផ្សាយនៃកាសែតមួយថា កាលពីថ្ងៃចន្ទ ក្រុមប៉ូលិសទទួលបានជោគជ័យ ក្នុងការចាប់យកមនុស្ស ៦នាក់ សម្រាប់ការជាប់ពាក់ព័ន្ធនឹងករណីខាងលើ។
គួរបញ្ជាក់ផងដែរ ប្រតិបត្តិការនេះ ធ្វើទ្បើងក្នុងគោលបំណងដើម្បីរកឲ្យឃើញនូវ ជនល្មើសដែលចូលរួមក្នុងការរំលោភសេពសន្ថវៈ ដែលបានកើតឡើង ក្នុងសង្កាត់ Sao Jose Operario នៅតំបន់ភាគខាងលិចទីក្រុង Rio de Janeiro៕
មតិយោបល់