ប៉ាគីស្ថានៈ តាមប្រព័ន្ធផ្សព្វផ្សាយ និងមន្ត្រីមូលដ្ឋាន នៅថ្ងៃពុធនេះ បានឲ្យដឹងថា មនុស្ស ០៤នាក់ ត្រូវសម្លាប់ នៅក្នុងករណីវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ទៅលើអគាររដ្ឋាភិបាល ក្នុងតំបន់កុលសម្ព័ន្ធនៃទីភ្នាក់ងារ Mohmand ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៧។
របាយការណ៍ទូរទស្សន៍ Urdu បាននិយាយថា បុគ្គលិកសន្តិសុខ០២ នាក់ និងអ្នកបំផ្ទុះគ្រាប់បែក ០២ នាក់ ត្រូវបានស្លាប់ ខណៈដែលមនុស្ស ០៣នាក់ទៀតរងរបួស បន្ទាប់ពីអ្នកវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯង នៅឯច្រកទ្វារសំខាន់មួយរបស់អគាររដ្ឋាភិបាល ក្នុងទីប្រជុំជន Ghalanai ជាតំបន់កុលសម្ព័ន្ធពាក់កណ្តាលស្វយ័តនៃទីភ្នាក់ងារ Mohmand Ghalanai ស្ថិតនៅតាមបណ្តោយព្រំដែនប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យរបស់កងទ័ពប៉ាគីស្ថាន បានបញ្ជាក់ថា អ្នកវាយប្រហារគ្រាប់បែកអត្តឃាតម្នាក់ បានបំផ្ទុះខ្លួនឯង ស្របពេលឃើញទីភ្នាក់ងារសន្តិសុខនៅច្រកទ្វារអគាររដ្ឋាភិបាល និងម្នាក់ផ្សេងទៀត ត្រូវបានបាញ់សម្លាប់ ដោយអ្នកយាមនៅច្រកទ្វារនោះ»៕
មតិយោបល់