ព័ត៌មានអន្តរជាតិ

នាយរដ្ឋមន្ត្រីអង់គ្លេស នឹងជួបលោក ត្រាំ នៅរដ្ឋវ៉ាស៊ីនតោន

អាមេរិក: នាយរដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May នឹងជួបជាមួយលោក ដូណាល់ ត្រាំ នៅរដ្ឋវ៉ាស៊ីនតោន ក្នុងទីក្រុង spring សម្រាប់ដំណើរទស្សនកិច្ចជាលើកដំបូង ជាមួយប្រធានាធិបតីថ្មី ក្នុងនាមជាមេដឹកនាំមួយ នៃក្រុមសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាមេរិក។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៧។

នៅក្នុងការហៅតាមទូរស័ព្ទមួយ ជាមួយលោក ត្រាំ កាលពីចុងខែវិច្ឆិកា នាយករដ្ឋមន្រ្តីខាងគណបក្សអភិរក្សនិយម និងប្រធានាធិបតីជាប់ឆ្នោតនៃគណបក្សសាធារណរដ្ឋ បានយល់ព្រមកសាងនូវទំនាក់ទំនង តាមរយៈការផ្លាស់ប្តូរប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី និងការជួបគ្នាក្នុងឱកាសជាលើកដំបូង។

លោកស្រី May បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលមួយ កាលពីថ្ងៃព្រហស្បតិ៍ថា «យើងមានសេចក្តីរីករាយ ដើម្បីអាចឲ្យកើតមានឡើងឱកាសបែបនេះ ហើយខ្ញុំកំពុងតែសម្លឹងឆ្ពោះទៅកាន់ដំណើរទស្សនកិច្ចប្រធានាធិបតីថ្មី នៅក្នុងទីក្រុង spring។ ពាក់ព័ន្ទនឹងជំនួបនេះដែរ គឺនៅមិនទាន់មានសេចក្តីលម្អិត អំពីការកំណត់ពេលវេលា នៃដំណើរទស្សនកិច្ចរបស់លោកស្រី ទៅកាន់រដ្ឋធានីសហរដ្ឋអាមេរិកនៅទ្បើយទេ៕

មតិយោបល់