ចិនៈ បន្ទាប់ពីការរីករាលដាលការស្លាប់ នៃជំងឺផ្តាសាយបក្សី នៅក្នុងប្រទេសចិន ឥទ្បូវនេះហាក់មានសភាពអន់ថយជាងមុន ដោយសារខាងអាជ្ញាធរសុខាភិបាល កាលពីថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ពួកគេបានប្តេជ្ញាចិត្ត ក្នុងការរឹតបន្តឹងការគ្រប់គ្រង និងដឹកជញ្ជូនទៅលើទីផ្សារមាន់ទា ដើម្បីប្រយុទ្ធប្រឆាំងមេរោគនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧។
ប្រភពពីរដ្ឋាភិបាល បាននិយាយថា មនុស្ស ៧៩ នាក់ បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី H7N9 ក្នុងខែមករា ដែលមានការកើនទ្បើងច្រើនជាងបួនដងនៃតួលេខឆ្នាំមុន ជាកត្តាជំរុញឲ្យមានការព្រួយបារម្ភ អំពីរដូវកាលរីករាលដាល នៃវីរុសនេះ អាចនឹងអាក្រក់បំផុត នៅក្នុងកំណត់ត្រា។
គណៈកម្មាការសុខភាព និងផែនការគ្រួសារជាតិ បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ចាប់ពីថ្ងៃអាទិត្យ ដល់ថ្ងៃអង្គារសប្តាហ៍នេះ មនុស្ស០៨ នាក់ថ្មី ត្រូវបានគេរាយការណ៍ថា បានឆ្លងមេរោគផ្តាសាយបក្សី H7N9 ខណៈតួលេខថ្មីនេះ បានបង្ហាញពីអត្រាធ្លាក់ចុះ បើធៀបទៅនឹងរយៈពេលកន្លងទៅ៕
មតិយោបល់