អាមេរិកៈ សេតវិមាននៅថ្ងៃចន្ទ បានឲ្យដឹងថា រដ្ឋាភិបាលស៊ីរី ប្រហែលជាកំពុងរៀបចំការវាយប្រហារ ដោយប្រើអាវុធគីមីដ៏មានសក្ដានុពលមួយផ្សេងទៀត ដែលវានឹងត្រូវចំណាយទឹកប្រាក់អស់យ៉ាងច្រើន ប្រសិនបើការវាយប្រហារបែបនោះ ត្រូវបានធ្វើឡើង។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧។
ប្រភពដដែរបានបន្ថែមថា «សកម្មភាពទាំងនោះ គឺស្រដៀងគ្នាទៅនឹងអ្វីដែលបានធ្វើទ្បើង ដោយរបបមួយនេះ មុនការវាយប្រហារអាវុធគីមី នៅក្នុងខែមេសាកន្លងទៅ»។
សូមជំរាបថា កាលពីថ្ងៃទី ៦ ខែមេសា សហរដ្ឋអាមេរិក បានបាញ់មីស៊ីល Tomahawk ចំនួន ៥៩ គ្រាប់ទៅកាន់ប្រទេសស៊ីរី ដើម្បីប្រឆាំងនឹងអាវុធគីមី នៅរយៈពេលពីរថ្ងៃបន្ទាប់ពីសេចក្ដីរាយការណ៍មកថា មានការវាយប្រហារអាវុធគីមី បានកើតទ្បើងនៅសមរភូមិ ក្នុងប្រទេសស៊ីរី ដោយលោកខាងលិច បាននិយាយថា រដ្ឋាភិបាលស៊ីរីគួរតែត្រូវបានគេបន្ទោស នៅក្នុងករណីនេះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះដែរ រដ្ឋាភិបាលស៊ីរីក៏បានធ្វើការច្រានចោលផងដែរ ដោយលើកទ្បើងថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាទង្វើឈ្លានពានជាក់ស្តែង ។
គួរបញ្ជាក់ដែរថា សេតវិមានកាលពីថ្ងៃចន្ទ បានបញ្ជាក់ឡើងវិញថា ការវាយប្រហាររបស់កងកម្លាំងអាមេរិក នៅក្នុងប្រទេសស៊ីរី គឺដើម្បីលុបបំបាត់ក្រុមរដ្ឋអ៊ីស្លាមតែប៉ុណ្ណោះ៕
មតិយោបល់