រំលងពេលជាង ៤ ខែហើយដែលទូរស័ព្ទដៃ iPhone 7 Plus បានបង្ហាញខ្លួនចេញមក ហើយរំលងបាន ១ ខែមុខងារថតរូប Portrait Mode ត្រូវបានដាក់បញ្ចូលក្នុងកាមេរ៉ាស្មាតហ្វូនមួយនេះ។
ចូលមកដល់ឆ្នាំ ២០១៧ នេះ ក្រុមហ៊ុន Apple ហាក់ដូចជាផ្សព្វផ្សាយលើកកំពស់ទៅលើ iPhone 7 Plus ជាមួយនិងមុខងារ Portrait Mode នេះច្រើនមែនទែន។ ដោយកាលពីដើមខែ មករា ក្រុមហ៊ុននេះបានចេញផ្សាយវីដេអូពាណិជ្ជកម្មមួយឈ្មោះថា “Take Mine” អត្ថន័យរបស់វីដេអូនេះ ផ្តោតសំខាន់ទៅលើមុខងារ Depth Effect ឬហៅថា Portrait Mode នេះតែម្តង។
នៅក្នុងខែនេះវិញ ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សមួយនេះ ទើបតែបានបញ្ចេញវីដេអូឃ្លីប ១ គូចេញមកទន្ទឹមគ្នា ផ្សព្វផ្សាយអំពីមុខងារថតរូប Portrait Mode នេះទៀតដែលមានតែនៅលើទូរស័ព្ទដៃ iPhone 7 Plus ប៉ុណ្ណោះ។
ហើយឥឡូវនេះ ក្រុមហ៊ុន Apple ក៏ស្រាប់តែបញ្ចេញវីដេអូឃ្លីប ១ គូថ្មីមកទៀតហើយ។ វីដេអូទី ១ មានចំណងជើងថា “Boyfriend” ដែលចង់បញ្ជាក់លោកអ្នកថា មុខងារ Portrait Mode ឬ Depth Effect នេះវាអាចធ្វើការបានយ៉ាងដូចម្តេច និងតើវាអាចកែឆ្នែរូបពីធម្មតាទៅជាអ្វីផ្សេងបានយ៉ាងណា?
“Boyfriend”
https://www.youtube.com/watch?v=TEMuA_e71iY
រីឯវីដេអូទី ២ មានឈ្មោះថា “Profile Picture” ដែលចង់មានន័យថា មុខងារថតរូបមួយនេះ អាចកែប្រែរូបថតឲ្យទៅជារូបទាក់ទាញមួយ សម្រាប់ទុកផ្លាស់ប្តូររូប Profile ថ្មីរបស់លោកអ្នក។
“Profile Picture”
https://www.youtube.com/watch?v=swS9MNh-oz8
មតិយោបល់