ហ្វីលីពីនៈ ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បាននិយាយថា លោកនឹងចុះចេញពីតំណែង ប្រសិនបើសមាជិកព្រឹទ្ធសភាលោក Antonio Trillanes អាចបង្ហាញថា លោកលួចលាក់លុយចំនួន ៤០.០៦ លានដុល្លារសហរដ្ឋអាមេរិក) នៅប្រាក់បញ្ញើក្នុងធនាគារ។ នេះបើយោងតាមរយៈ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។
លោក Duterte ថ្លែងថា «ប្រសិនបើលោក Trillanes អាចរកភស្តុតាងបញ្ជាក់ថា ខ្ញុំពិតជាធ្លាក់មានលុយជាង ២ ពាន់លានប៉េសូ ឬគណនីធនាគារ ដែលស្ថិតនៅក្រោមឈ្មោះរបស់ខ្ញុំ មានប្រាក់បញ្ញើ សូម្បីត្រឹមតែពាក់កណ្តាល គឺ១ពាន់លានដុលារនោះ ខ្ញុំនឹងលាលែងពីតំណែងជាប្រធានាធិបតីភ្លាម»។
សូមជំរាបថា ការលើកទ្បើងបែបនេះ របស់លោក Duterte ជាការឆ្លើយតបទៅសមាជិកសភាលោក Trillanes ដែលចោទប្រកាន់លោកថា មានប្រាក់បញ្ញើចំនួន ២.៤ ពាន់លានប៉េសូ នៅក្នុងគណនីធនាគារជាច្រើនខុសគ្នាៗ៕
មតិយោបល់