ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រអិលបាក់ដីនៅប្រទេសអេត្យូពី សម្លាប់មនុស្សចំនួនជិត ៤១នាក់

អេត្យូពីៈ មនុស្សចំនួនជិត ៤១ នាក់ ត្រូវបានស្លាប់ ដោយការបាក់ដី នៅក្នុងតំបន់ Wolaita, SNNP ក្នុងរដ្ឋនៃប្រទេសអេត្យូពី បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំង នៅស្រុកចំនួន ៥ កាលពីថ្ងៃចន្ទ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦។

ផ្លូវដែលភ្ជាប់ពីតំបន់ Wolaita ជាមួយតំបន់ Dawro និងស្ពានដែលតភ្ជាប់ទីក្រុង Wolaita ជាមួយតំបន់ Sidama ត្រូវបានរងការខូចខាត ដោយសារទឹកជំនន់ នេះបើតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹង។

លោក Alemayehu Mamo ប្រធាននាយកដ្ឋានប៉ូលិស ក្នុងតំបន់ Wolaita បានប្រាប់ FBC NEWS នៅថ្ងៃអង្គារនេះថា កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងដំណើរការ នៅក្នុងការសហការ ជាមួយកម្មករសន្តិសុខ ដើម្បីសង្គ្រោះមនុស្សដែលបាត់ខ្លួន ក្នុងការរអិលបាក់ដីនេះ។

មកទល់ពេលនេះ សម្រាប់អ្នកដែលរងរបួស ដោយការបាក់ដីនេះ ត្រូវបានគេបញ្ជូនទៅកាន់មជ្ឈមណ្ឌលវេជ្ជសាស្រ្តហើយ នេះបើតាមបញ្ជាក់ឲ្យដឹងបន្ថែមពីប្រធាននាយកដ្ឋានប៉ូលិស៕

landsides-218x150

មតិយោបល់