ហ្វីលីពិនៈ តុលាការកំពូលហ្វីលីពីនបានសម្រេចឱ្យអតីតប្រធានាធិបតីហ្វ៊ីលីពីន Gloria Macapagal Arroyo រួចទោសកាលពីថ្ងៃអង្គារពីបទកេងប្រវ័ញ្ចបន្ទាប់ពីទទួលយកការអង្វរពីអតីតមេដឹកនាំម្នាក់នេះឲ្យទម្លាក់ចោលករណីប្រឆាំងនឹងលោកស្រី។
សេចក្តីសម្រេចរបស់តុលាការកំពូលបានបើកផ្លូវសម្រាប់លោកស្រី Arroyo អាយុ៦៩ឆ្នាំ ដើម្បីដើរចេញពីមជ្ឈមណ្ឌលវេជ្ជសាស្ត្ររំលឹកអតីតយុទ្ធជនដែលជាកន្លែងដែលលោកស្រីត្រូវបានគេឃុំខ្លួនចាប់តាំងពីខែតុលាឆ្នាំ ២០១២។
អ្នកនាំពាក្យតុលាការ Theodore Te បានប្រាប់ក្នុងសន្និសីទកាសែតមួយថា តុលាការកំពូលបោះឆ្នោតសំឡេង ១១ ទល់នឹង ៤ និងបានទុកជាមោឃៈនូវរឿងក្តីព្រហ្មទណ្ឌប្រឆាំងនឹងលោកស្រី Arroyo ដោយលើលថា “ភស្តុតាងមិនគ្រប់គ្រាន់” ។
អ្នកនាំពាក្យបន្តថាតុលាការបានបញ្ជាឱ្យ«ដោះលែងជាបន្ទាន់»អតីតប្រធានាធិបតី។
បច្ចុប្បន្នលោកស្រី Arroyo ជាសមាជិកនៃសភាតំណាងរាស្រ្តហ្វីលីពីនបានធ្លាប់ឈ្នះការបោះឆ្នោតនៅខែឧសភាសម្រាប់អាណត្តិមួយទៀត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋបានដាក់ពាក្យប្តឹងករណីប្រឆាំងនឹងលោកស្រី Arroyo និងអតីតមន្ត្រីរដ្ឋាភិបាល ប្រាំបួននាក់ផ្សេងទៀតដែលចោទថាបានប្រើប្រាស់លុយខុសខ្ទងចំនួន ៧,៨លានដុល្លារសហរដ្ឋអាមេរិកដែលបានមកពីមូលនិធិជំនួយមនុស្សធម៌ដើម្បីរៀបចំការបោះឆ្នោតថ្នាក់ជាតិនៃការិយាល័យរបស់រដ្ឋហ្វីលីពីនពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១០ ៕
លោកស្រី Arroyo ដែលជាប្រធានាធិបតី ហ្វ៊ីលីពីនទីពីរដែលត្រូវជាប់ពន្ធនាគារពីបទកេងប្រវ័ញ្ច។
ក្នុងឆ្នាំ ២០០១ប្រធានាធិបតីដែលត្រូវបណ្តេញចេញលោក Joseph Estrada បានជាប់គុកបន្ទាប់ពីតុលាការប្រឆាំងអំពើពុករលួយផ្តន្ទាទោស និងកាត់ទោសគាត់ឱ្យជាប់ពន្ធនាគារមួយជីវិតក្នុងឆ្នាំ២០០៧។ ក្រោយមកលោកEstradaត្រូវបានដោះលែង បន្ទាប់ពីលោកស្រី Arroyo បានលើកលែងទោសគាត់៕
មតិយោបល់