ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រដឹកមនុស្ស ០៩ នាក់ នៅជប៉ុន

ជប៉ុនៈ តាមអាជ្ញាធរប៉ូលិសក្នុងតំបន់ នៅថ្ងៃចន្ទនេះ បានឲ្យដឹងថា មនុស្ស ០៥នាក់បានស្លាប់ ខណៈដែល ០៤ នាក់ទៀត នៅមិនទាន់មានសញ្ញាបង្ហាញថានៅរស់រានទេ បន្ទាប់ពីឧទ្ធម្ភាគចក្រដឹកមនុស្ស ០៩នាក់ បានធ្លាក់កាលពីថ្ងៃអាទិត្យ ក្នុងតំបន់ភ្នំ របស់អាណាខេត្តណាខាណូ ភាគកណ្តាលប្រទេសជប៉ុន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៧។

ទូរទស្សន៍សាធារណៈរបស់ជប៉ុន NHK បានរាយការណ៍ថា ពីទ្បុតម្នាក់ និងអ្នកពន្លត់អគ្គិភ័យ ០៤នាក់ ត្រូវបានរកឃើញថាស្លាប់ ក្រោយពីហេតុការណ៍ធ្លាក់នោះ នៅម៉ោងប្រមាណជា ៨ ព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក)។

សេចក្ដីរាយការណ៍ព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយ នៅព្រឹកថ្ងៃចន្ទនេះថា សាកសពមនុស្ស ០៤ នាក់ទៀត ត្រូវបានគេរកឃើញ ដេកស្ដូកស្ដឹង បន្ទាប់ពីការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃអាទិត្យ។

យ៉ាងណាមិញ បើតាមពីប្រព័ន្ធផ្សព្វផ្សាយផ្លូវការណ៍ បានឲ្យដឹងថា សាកសពមនុស្ស ០៦ នាក់ ត្រូវបានគេរកឃើញ ខណៈដែល ០៣ នាក់ទៀត គេនៅមិនទាន់ដឹងទេថា នៅមានជីវិត ឬក៏យ៉ាងនោះ៕

មតិយោបល់