ថៃៈ ប្រភពពីប៉ូលិស នៅព្រឹកថ្ងៃអង្គារនេះ បានឲ្យដឹងថា អគ្គិភ័យមួយ បានឆាប់ឆេះបំផ្លិចបំផ្លាញផ្ទះពលរដ្ឋអស់ចំនួន ០៨ខ្នង នៅសហគមន៍មួយកន្លែង ក្នុងស្រុក Phra Pradaeng នៃខេត្ត Samut Prakan ភាគកណ្ដាលប្រទេសថៃ។ នេះបើយោងតាមរយៈ សារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី ៧ ខែមីនា ឆ្នាំ២០១៧។
រថយន្តពន្លត់អគ្គីភ័យចំនួន ១០ គ្រឿង ត្រូវបានបញ្ជូនទៅកាន់កន្លែង ដែលកំពុងមានអគ្គិសភ័យឆាបឆេះ នៅម៉ោងប្រហែល ៤ ព្រឹក ខណៈដែលអំណាចភ្លើងបានរីករាលដាលយ៉ាងឆាប់រហ័សទៅផ្ទះផ្សេងៗទៀត។
ក្រុមពន្លត់អគ្គិភ័យ បានប្រើរយៈពេលអស់ ៤៥ នាទី ទើបអាចគ្រប់គ្រងស្ថានការនេះបាន ដោយខាងអាជ្ញាធរប៉ូលិស បានបញ្ជាក់ថា ផ្ទះចំនួន ០៨ ខ្នង ត្រូវបានបំផ្លាញ ក្រោយហេតុការណ៍នេះ៕
សូមជំរាបថា បុរសម្នាក់ និងស្ត្រីម្នាក់ បានរងរបួស បន្ទាប់ពីពួកគេលោតពីជាន់ទី២ នៃផ្ទះរបស់ខ្លួន ហើយមកទល់ពេលនេះ អ្នកទាំងពីរត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ស្រុក Samrong ៕
មតិយោបល់