ព័ត៌មានអន្តរជាតិ

បុគ្គិលិក UN ០២នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ី ១១ នាក់ ត្រូវជាប់ឃាំងនៅកូរ៉េខាងជើង

ម៉ាទ្បេស៊ីៈ ប្រភពពីមន្ត្រីរដ្ឋាភិបាលម៉ាឡេស៊ីម្នាក់ នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា បុគ្គលិកអង្គការសហប្រជាជាតិ ០២ នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីចំនួន ១១ នាក់ ត្រូវបានជាប់ឃាំងនៅកូរ៉េខាងជើង បន្ទាប់ពីមានការហាមឃាត់មិនធ្វើដំណើរចាកចេញពីប្រទេសនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧។

អ្នកទាំងពីរ ជាបុគ្គលិកធ្វើការសម្រាប់កម្មវិធីស្បៀងអាហារពិភពលោក ហៅកាត់ថា (WFP) ។

សូមជំរាបថា រដ្ឋាភិបាលកូរ៉េខាងជើង កាលពីថ្ងៃអង្គារ បានរារាំងប្រជាជនម៉ាឡេស៊ី មិនឲ្យចាកចេញពីប្រទេសខ្លួន បន្ទាប់ពីមានភាពតានតឹងកាន់តែខ្លាំងឡើង លើការស៊ើបអង្កេតរបស់ប៉ូលិសម៉ាទ្បេស៊ី ជុំវិញករណីឃាតកម្មសម្លាប់លោក គីម ជុងណាម ដែលត្រូវបងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន៕

មតិយោបល់