ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មនុស្សចំនួន ១២ នាក់ស្លាប់ និង ៣៤ នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅប្រទេសបូលីវី

បូលីវីៈ បើតាមមន្ត្រីប៉ូលិសម្នាក់ បានប្រកាសឲ្យដឹងថា យ៉ាងហោចណាស់ មនុស្សចំនួន ១២ នាក់ស្លាប់ និង ៣៤ នាក់ទៀតរងរបួស ក្នុងគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដែលរថយន្តក្រុង ដឹកអ្នកដំណើរមួយ បានធ្លាក់ពីលើច្រាំងថ្មចោទ នៅភាគខាងកើតប្រទេសបូលីវី។ នេះយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៦។

នៅក្នុងសន្និសីទកាសែតមួយ ប្រធានប៉ូលិសលោក Sabino Guzman បានឲ្យដឹងថា សោកនាដកម្មនេះ បានកើតឡើងនៅទីក្រុងនៃ Mairana ចម្ងាយ ១៣០ គីឡូម៉ែត្រពីរដ្ឋធានី នៃខេត្ត Santa Cruz ។

លោក Guzman បាននិយាយថា «យើងបានទៅពិនិត្យមើល និងបានបញ្ជាក់ឲ្យដឹងច្បាស់ថា ក្នុងចំណោមមនុស្សស្លាប់ចំនួន ១២នាក់ ក្នុងនោះរួមមានកុមារ ៤នាក់ ហើយចំណែកឯអ្នករងរបួសវិញ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីព្យាបាលនៅក្បែរទីក្រុង Comarapa»។

គួរបញ្ជាក់ផងដែរ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅពេលដែលថយន្តមួយ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Trans Tupiza មិនអាចគ្រប់គ្រងការបញ្ជារបស់ខ្លួន ក្នុងគ្រាដែលព្យាយាម ដើម្បីជៀសពីរថយន្តមួយ ដែលបើកបរខុសផ្លូវ៕

Capture

មតិយោបល់