ព័ត៌មានសិល្បៈ និងកម្សាន្ត

ទាយាទស្ដេចភូមា ប្រតិកម្មឲ្យឈប់បញ្ចាំងរឿង ភ្លើងព្រះនាង របស់ប្រទេសថៃ

ទាយាទព្រះសម្ដេច ធីប បានផ្ដល់បទសម្ភាសន៍ជាមួយ BBC រិះគន់អ្នកដឹកនាំរឿង ភ្លើងព្រះនាង ថា ខុសបទដ្ឋានពីរយ៉ាងដល់របបក្សត្រប្រទេសដ៏ទៃ នឹងស្នើសុំឲ្យខាងប្រទេសបញ្ឈប់ចាក់បញ្ជាំងរឿងមួយនេះ ។

សូ​ វីន ព្រះទាយាទរបស់ព្រះមហាក្សត្រភូមា បានចេញមុខសម្ភាសន៍ជាមួយ BBC ជាភាសាភូមាថា ” ក្រុមគ្រួសាររបស់យើង មិនពេញចិត្តជាមួយរឿងភាគ ភ្លើងព្រះនាង ជាខ្លាំង បើទោះបីជាសាច់រឿងជារឿងភាគរបស់អាណាចក្ររួមមិត្តក៏ដោយ តែស្ទើរតែទាំងអស់នៃសាច់រឿង គឺឈុតឆាកចម្លងចេញមកពីកំឡុងឆ្នាំចុងក្រោយបង្អស់របស់រាជវង្ស ” ខង បង” នៅក្នុងសម័យក្សត្រទី ១៩ គឺជាកំឡុងពេលដែល មីយ៉ាន់ម៉ា ក្លាយជាប្រទេសមួយដែលគេឲ្យឈ្មោះថា ” ភូមា ” ។

មូលន័យរឿងមួយនៅក្នុងរឿងភាគនេះ គឺទាក់ទងហេតុការណ៍ជាប្រវត្តិសាស្រ្ដ ជាករណីដែលពាក់ព័ន្ធផ្ដួលរលំព្រះមហាក្សត្រ ជាការដណ្ដើមរាជជាមួយព្រះមហេសី និង បណ្ដារព្រះនាងដទៃទៀត រួមដៃគ្នាកំចាត់ព្រះរាជវង្សរួម ១០០ នាក់ ដែលមានសិទ្ធក្នុងរាជបាល្ល័ង្គ ដែលជាមូលហេតុបញ្ជាក់ថា ព្រះបាទ ធីប មិនមានគូប្រជែងហើយបានគ្រងរាជ ក្រោយពីព្រះបីតា បានសោយទីវង្គតនៅឆ្នាំ ២៤២១ ។

បើទោះបីជាការដណ្ដើមរាជ ជាហេតុការដែលកើតឡើងពិតនៅក្នុងប្រវត្តិសាស្រ្ដ តែទាយាទព្រះបាទ ធីប នៅតែមិនពេញចិត្ត ដែលរឿងរ៉ាវត្រកូលរបស់ពួកគេ ត្រូវយកមកសម្ដែងដោយប្រទេសដែលគោរពស្ដេចខ្លួនឯង ហើយមិនមានការពិចារណាអ្វីនោះឡើយ ហើយព្រះទាយាទ សូ វីន បានប្រាប់បន្ដទៀតថា មិនពេញចិត្តសោះ ដែលរឿងភាគមួយនេះត្រូវយកមកសម្ដែង ទះតប់គ្នា​ ជាឈុតឆាកប្រើអំពើហឹង្សា នឹងជាអំពើព្រៃផ្សៃ ។

គួរបញ្ជាក់ផងដែរ ព្រះទាយាទសម្ដេច ធី ប បានបន្ដបញ្ជាក់ស្នើសុំថា “ពួកយើងត្រូវការពារវង្សត្រកូល នឹងស្នើសុំឲ្យខាងភាគីប្រទេសថៃ បញ្ឈប់ការចាក់បញ្ចាំងរឿង ភ្លើងព្រះនាង តទៅមុខទៀត ប្រសិនបើរឿងនៅតែមិនព្រមបញ្ឈប់ ពួកយើងនឹងស្នើសុំការជំនួយពីខាងរាជវង្សថៃ ” ៕

មតិយោបល់