ព័ត៌មានអន្តរជាតិ

អាមេរិក ដាក់ពង្រាយយន្តហោះវាយប្រហារ ដោយគ្មានមនុស្សបើក ទៅកាន់កូរ៉េខាងត្បូង

អាមេរិកៈ អ្នកនាំពាក្យក្រសួងការពារជាតិ កាលពីថ្ងៃចន្ទ បានឲ្យដឹងថា យោធាសហរដ្ឋអាមេរិក បានចល័តដ្រូន ដែលជាប្រភេទយន្តហោះវាយប្រហារ ដោយគ្មានមនុស្សបើករបស់ខ្លួន នៅក្នុងប្រទេសកូរ៉េខាងត្បូង ចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងទ្បើងជាមួយប្រទេសកូរ៉េខាងជើង។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧។

ប្រភពពីមន្ត្រីកូរ៉េខាងត្បូង បាននិយាយថា ការដាក់ពង្រាយនេះ គ្រោងធ្វើនៅឆ្នាំក្រោយ សម្រាប់កងទ័ព ដើម្បីផ្តល់នូវការស៊ើបការណ៍សម្ងាត់កាន់តែល្អប្រសើរទ្បើង។

ប៉ុន្តែការប្រកាសនេះ បានមកដល់គ្រាន់តែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុងព្យុងយ៉ាង កាលពីពេលថ្មីនេះៗ បានធ្វើតេស្តបាញ់មីស៊ីលឆ្លងទ្វីបចំនួនបួនគ្រាប់របស់ខ្លួន ដែលត្រូវបានគេចាត់ទុកថា ជាសកម្មភាពបង្កហេតុ៕

មតិយោបល់