ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមហ៊ុន Apple និង KFC នឹងបិទទ្វារនៅចិនដោយសារជម្រោះដែនសមុទ្រចិន-ហ្វីលីពីន

ចិនៈប្រជាពលរដ្ឋចិនជាច្រើននាក់បានផ្ទុះកំហឹងបន្ទាប់ពីតុលាការអន្តរជាតិ​ក្នុងទីក្រុងឡាអេបានសម្រេចថា​​ ប្រទេសចិនមិនត្រូវទាមទារជាប្រវត្តិសាស្រ្តទៅក្នុងសមុទ្រចិនខាងត្បូង និងកំពុងរំលោភបំពានលើអធិបតេយ្យភាពរបស់ប្រទេសហ្វីលីពីនដោយការរុករកធនធានធ្វើពួកគេចាប់ផ្តើមបង្ហាញការគាំទ្រចំពោះប្រទេសរបស់ខ្លួនដោយការធ្វើពហិការមិនព្រមទទួលយក ផលិតផលម៉ាក(Brand) ល្បីៗរបស់អាមេរិក ដូចជាក្រុមហ៊ុន Apple និង KFC ។

មិនយូរប៉ុន្មានបន្ទាប់ពីការសម្រេចចិត្តជាប្រវត្តិសាស្ត្រនេះត្រូវបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយជាតិ, រូបថតនិងវីដេអូនៃទូរស័ព្ទ iPhone ត្រូវបានអ្នកប្រើបា្រស់ជនជាតិចិនចាប់ផ្តើមកម្ទេចហើយដាក់បង្ហាញនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ប្រទេសចិន។

ប៉ុន្តែតើសហរដ្ឋអាមេរិកនិងក្រុមហ៊ុន Apple ត្រូវធ្វើដូចម្តេចចំពោះជម្លោះរវាងចិន និងប្រទេសហ្វីលីពីនព្រោះ សហរដ្ឋអាមេរិ ត្រូវបានគេមើលឃើញថា ជាសម្ព័ន្ធមិត្តស្អិតរមួត របស់ប្រទេសហ្វីលីពីន។

ចាប់តាំងពីទូរស័ព្ទ iPhone ត្រូវបានចាត់ទុកជាក់ថាជាផលិតផលចុងក្រោយរបស់អាមេរិក វាបានក្លាយជាគោលដៅដំបូងសម្រាប់ប្រជាជនចិនដើម្បីបញ្ចេញកំហឹងប្រឆាំងរបស់អាមេរិក។
ទូរស័ព្ទiPhone ជាច្រើនគ្រឿងត្រូវបានគេវាយកម្ទេចកាន់តែច្រើនឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម៕

https://youtu.be/Wcj6ElvA3dI

មតិយោបល់