កូរ៉េៈ ទីភ្នាក់ងារយ៉ុនហាប នៅថ្ងៃពុធនេះ បានរាយការណ៍ថា ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការបោះឆ្នោតប្រធានាធិបតីថ្មីនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៧ ដើម្បីជំនួសមេដឹកនាំលោកស្រី ផាក គឹមហេ ដែលត្រូវបានតុលាការរដ្ឋធម្មនុញ្ញ សម្រេចបណ្តេញចេញពីតំណែង ជុំវិញរឿងអាស្រូវពុករលួយ កាលពីថ្ងៃសុក្រ ។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧។
នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Hwang Kyo-ahn ដែលបច្ចុប្បន្នជាប្រធានាធិបតីស្តីទីផងដែរ បានប្រកាសថា លោកមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតខាងមុខនោះទេ៕
មតិយោបល់