អាមេរិកៈ កិច្ចចរចាស្តីការហាមឃាត់អាវុធនុយក្លេអ៊ែរ នៅទូទាំងពិភពលោក គឺហាក់មិនមានភាពប្រាកដនិយមនោះទេ ដោយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley បានលើកទ្បើង ខណៈដែលនាងមើលឃើញថា បណ្តាប្រទេសជិត ៤០ បានស្ថិតនៅឆ្ងាយពីកិច្ច ពិភាក្សាលើប្រធានបទនេះ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។
អាមេរិក អង់គ្លេស និងបារាំង ក៏ស្ថិតក្នុងចំណោមប្រទេស ដែលនៅឆ្ងាយពីកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីសន្ធិសញ្ញាថ្មីនេះដែរ។
បច្ចុប្បន្នមានប្រទេសជាង ១២០ ផ្សេងទៀត បានយល់ព្រមអនុម័តផែនការនេះ ដើម្បីហាមឃាត់សកម្មភាពនុយក្លេអ៊ែរ ដោយស្របច្បាប់។
ប៉ុន្តែលោកស្រី Haley បាននិយាយថា «ជាក់ស្ដែងសន្ដិសុខជាតិ ក្នុងប្រទេសមួយ គឺបានតម្រូវឲ្យមានអាវុធនុយក្លេអ៊ែរ ដែលជាសញ្ញាអវិជ្ជមានបង្ហាញពីភាពអាក្រក់នោះ ហេតុដូចនេះ អ្នកណាខ្លះដែលថា មិនអាចជឿពីរឿងនេះបាន»។
លោកស្រី បានបន្ថែមថា « ក្នុងនាមខ្ញុំជាម្ដាយម្នាក់ និងជាកូនស្រីម្នាក់ គឺមិនមានអ្វី ដែលត្រូវឲ្យខ្ញុំគិតពីគ្រួសាររបស់ខ្លួន ជាជាងពិភពលោក មិនមានអាវុធនុយក្លេអ៊ែរនោះទេ ប៉ុន្តែយើងក៏ត្រូវតែមានភាពប្រាកដនិយមផងដែរ»។
លោស្រីបន្តថា «តើមានអ្នកណាជឿថា កូរ៉េខាងជើង នឹងយល់ព្រមទៅលើការហាមប្រាមអាវុធនុយក្លេអ៊ែរនោះ ខណៈប្រទេសនេះ ទើបតែបានធ្វើតេស្តនុយក្លេអ៊ែរ និងបច្ចេកវិទ្យាមីស៊ីល បើទោះបីជាការព្រមានពីសហគមន៍អន្ដរជាតិ រួមទាំងប្រទេសចិនក៏ដោយនោះ»៕
មតិយោបល់