អាមេរិកៈ ក្រុមមន្រ្តីក្រុងវ៉ាស៊ីនតោន នៅថ្ងៃចន្ទ បានឲ្យដឹងថា កូរ៉េខាងជើង បានធ្វើតេស្តម៉ាស៊ីន រ៉ុក្កែតមួយផ្សេងទៀត ដែលអាមេរិកជឿថា អាចជាផ្នែកមួយនៃកម្មវិធីរបស់ក្រុងព្យុងយ៉ាង ដើម្បីធ្វើការអភិវឌ្ឍមីស៊ីល ផ្លោងឆ្លងទ្វីប។ នេះបើយោងតាមរយៈ សារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧។
ការធ្វើតេស្តថ្មីនេះ គឺកើតទ្បើងក្រោយកាលពីដើមខែ កូរ៉េខាងជើង ធ្លាប់បានធ្វើម្ដងរួចមកហើយ ដែលវាជាសញ្ញា មួយទៀត នៃការជំរុញកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង ធ្វើទ្បើងចំពេលអាមេរិក មានការព្រួយបារម្ភ អំពីការធ្វើតេស្តមីស៊ីល និងនុយក្លេអ៊ែរដ៏មានសក្តានុពលបន្ថែម របស់កូរ៉េខាងជើងនាពេលអនាគត៕
មតិយោបល់