ព័ត៌មានអន្តរជាតិ

ការលក់ទូរស័ព្ទ iPhone ជំនាន់ថ្មីនឹងធ្លាក់ចុះចាប់ពីឆ្នាំ ២០១៦ នេះតទៅ

(បរទេស)៖ អ្នកវិភាគរបស់ Apple មកពីក្រុមហ៊ុន KGI គឺលោក Ming-Chi Kuo បានធ្វើការព្យាករណ៍ ដ៏គួរឲ្យទុកចិត្តមួយថា ការនាំចេញទូរស័ព្ទ iPhone ពីមួយឆ្នាំទៅមួយឆ្នាំនឹងបន្តការធ្លាក់ចុះចាប់ពីឆ្នាំ ២០១៦នេះតទៅ។ 
តាមការវិភាគនៅលទីផ្សារនានាគេសង្កេតឃើញថា ការនាំចេញទូរស័ព្ទ iPhone សរុបនៅក្នុងឆ្នាំនេះ ទំនងជាមានការធ្លាក់ចុះចំនួន ២០០ លានគ្រឿង។ លើសពីនេះទៅទៀតលោក Ming-Chi Kuo បានបន្ថែមថា ក្រុមហ៊ុន Apple នឹងមិនអាចស្ដារទ្បើងនៅទូរស័ព្ទកំពូលរបស់ iPhone ដែលជាលទ្ធផលគឺ iPhone 7 និង iPhone 7 Plus អាចនឹងលក់ក្នុងតម្លៃទាបជាង ម៉ូដែលជំនាន់មុនៗរបស់ខ្លួន។
ជាក់ស្ដែងការធ្លាក់ចុះ ក្នុងការលក់ទូរស័ព្ទ iPhone 6s និង iPhone 6S Plus កន្លងមកនេះ ជាសញ្ញាមួយបង្ហាញថា Apple ពុំអាចស្ដារនូវស្ថានការធ្លាក់ចុះតម្រូវការទូរស័ព្ទ iPhone ពីទីផ្សារប្រទេសអភិវឌ្ឍនោះទេ៕

  

មតិយោបល់