ព័ត៌មានអន្តរជាតិ

រថយន្តបុកគ្នានៅរដ្ឋតិចសាស់ ស្លាប់ និងរបួស ១៥ នាក់

អាមរិក: តាមអាជ្ញាធរបានបញ្ជាក់ថា រថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស ១២ នាក់ស្លាប់ និង០៣ នាក់ទៀតរងរបួស នៅភាគកណ្តាលរដ្ឋតិចសាស់។ នេះបើយោងតាមរយ: សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០១៧។

នាយកដ្ឋានសុវត្ថិភាពសាធារណ:រដ្ឋតិចសាស់ បានឲ្យដឹងថា រថយន្ដក្រុងព្រះវិហារធ្វើដំណើរ នៅលើផ្លូវលេខ ៨៣ ក្បែរតំបន់ Concan ក្នុងរដ្ឋតិចសាស់ ក៏បានប៉ះទង្គិចគ្នា ជាមួយរថយន្តដឹកទំនិញ ម៉ាក Dodge ដោយនៅលើរថយន្ដក្រុង ដឹកអ្នកដំណើរ ១៤ នាក់ ចំណែកឯរថយន្តដឹកទំនិញវិញ មានអ្នកបើកតែម្នាក់ប៉ុណ្ណោះ។

គ្រោះថ្នាក់នេះ បានកើតឡើងកាលពីថ្ងៃពុធ នៅវេលាម៉ោងប្រមាណ ១២ និង ២០នាទីរសៀល ស្ថិតនៅខាងក្រៅឧទ្យាន Garner State ចម្ងាយប្រហែល ៧៥ ម៉ាយភាគខាងលិចទីក្រុង San Antonio ៕

មតិយោបល់