ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថភ្លើង ៣៤១លុបចោលភាគខាងកើតប្រទេសចិន ដើម្បីទប់ទល់ព្យុះកំណាចទីហ្វុង

ចិន: អាជ្ញាធរផ្លូវដែកនៅប្រទេសចិនបានប្រកាសនៅថ្ងៃនេះថា រថភ្លើងចំនួន ៣៤១គ្រឿង ក្នុងខេត្តហ្វូជាន នឹងត្រូវបានលុប ចោលចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ដើម្បីត្រៀមខ្លួនសម្រាប់ទប់ទល់ព្យុះកំណាចទីហ្វុង ជាលើកដំបូងនៅឆ្នាំនេះ។ នេះបើយោងតាមការចេញ ផ្សាយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៨ កក្កដា ឆ្នាំ២០១៦នេះ។

ព្យុះទីហ្វុង Nepartak ត្រូវបានព្យាករថា បាននឹងធ្វើដំណើរមកដល់ឆ្នេរសមុទ្រនៃខេត្តហ្វូជាននេះនៅព្រឹកថ្ងៃសៅរ៍ស្អែកនេះ ហើយវានឹងនាំព្យុះ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខេត្តជិតខាង។ ដោយឡែកចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃចន្ ទឹកភ្លៀងអាចនឹងឡើងដល់ ៣០០មីលីម៉ែត្រ។

កាលពីដើមឡើយ ការដឹកជញ្ជូនក្នុងខេត្តហ្វូជាន អាជ្ញាធរបានចេញបញ្ជាឱ្យបញ្ឈប់សេវានាវាចម្លងហ្វូជាន-តៃវ៉ាន់ កាលពីថ្ងៃព្រហស្បតិ៍ និងទូកនេសាទមកពីខេត្តហ្វូជាន, ក្វាងទុងនិងខេត្តចឺជាំងត្រូវបានគេបញ្ជាឱ្យត្រឡប់ទៅកាន់កំពង់ផែវិញ។

ព្យុះទីហ្វុង Nepartak ត្រូវរំពឹងថា នឹងនាំមកនូវស្ថានភាពទឹកជំនន់កាន់តែអាក្រក់ ដោយមានទន្លេនិងបឹងជាច្រើនរួចហើយនៅខាងលើកម្រិត ព្រមាន។

ព្យុះព្រិលនិងភ្លៀងធ្លាក់ បានសម្លាប់មនុស្ស ១៦០នាក់នាពេលថ្មីៗនេះ និង ២៨ នាក់កំពុងបាត់ខ្លួនភាគច្រើននៅតាមដងទន្លេយ៉ង់ស្សេ និងនៅតាមដៃទន្លេផងដែរ។ ទឹកជំនន់និងការបាក់ដីបានបង្ខំឱ្យជំលៀសមនុស្សចេញចំនួន ១,៨៤លាននាក់ ស្មើនឹង ៥៦.០០០គ្រួសារ និងបានបំផ្លាញដំណាំ ៥៦០.៥០០ហិកតា។

អាជ្ញាធរបានប៉ាន់ប្រមាណថា ការខាតបង់សេដ្ឋកិច្ចមានទំហំទឹកប្រាក់ ៥៧,៨ពាន់លានយន់ ស្មើនឹង ៨,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ នៅក្នុងខេត្ត Hubei បានរងការវាយប្រហារអាក្រក់បំផុត មនុស្ស ៦៩នាក់បានស្លាប់ និងមនុស្សច្រើនជាង ១៦នាកផ្សេងទៀតកំពុងបាត់ខ្លួន៕

jul7-3storms

មតិយោបល់