អាមេរិកៈ រដ្ឋាភិបាលអាមេរិក នៅតែបិទទ្វារ ដែលអាចជាច្រើនថ្ងៃ ឬជាច្រើនសប្ដាហ៍ក៏ថាបាន ដោយសារតែប្រធានាធិបតីលលោក ដូណាល់ ត្រាំ នៅតែប្រកាន់ជំហរដាច់អហង្ការ ដើម្បីទាមទារថវិកាសម្រាប់ការសាងសង់ជញ្ជាំងព្រំដែនជាប់ប្រទេសម៉ិកស៊ិក ស្របពេលដែលគណបក្សប្រជាធិបតេយ្យនៅតែបន្តប្រឆាំងចំពោះរឿងនេះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨។
កាលពីថ្ងៃច័ន្ទ លោក ត្រាំ បាននិយាយថា «សមាជិកបក្សប្រជាធិបតេយ្យម្នាក់ៗ ធាតុពិតគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះការធ្វើរបងព្រំដែន ប៉ុន្តែពួកគេបែរជាប្រឆាំង នឹងគំនិតនេះ បន្ទាប់ពីលោក បានប្រែក្លាយគំនិតនេះ ជាផ្នែកមួយដ៏សំខាន់នៃយុទ្ធនាការរបស់លោក សម្រាប់ការឃោសនាបោះឆ្នោតប្រធានាធិបតី។
មេដឹកនាំកំពូលខាងគណបក្សប្រជាធិបតេយ្យនៅសភា បានស្តីបន្ទោសលោក ត្រាំ ចំពោះការបិទរដ្ឋាភិបាល ដោយលោកបាននិយាយថា ការសម្រេចចិត្តនាពេលថ្មីៗរបស់លោក បានធ្វើឲ្យប្រទេសមានភាពវឹកវរ៕
មតិយោបល់