ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសាច់ដុំ Dwayne Johnson បង្ហាញក្ដីសុខពេលប្រលែងលេងជាមួយកូនស្រី

តារាសាច់ដុំ និងជាអតីតអ្នកប្រដាល់ល្បីឈ្មោះ Dwayne Johnson កំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅរឿងថ្មី The Fast of the Furious 8 ដែលទស្សនិកជនមានការគាំទ្រ ហើយស្រលាញ់ការសម្ដែងរឿងរបស់លោកណាស់ ។ នាថ្ងៃចុងសប្ដាហ៍នៃការជួបជុំក្រុមគ្រួសារ លោក Dwayne Johnson បានដើរតួជាមេគ្រួសារដ៏គួរឲ្យស្រលាញ់ម្នាក់ បានតែងខ្លួនក្នុងឈុតសម្លៀកបំពាក់តុក្កតា ពីកាចូ មកប្រលែងលេងជាមួយនាងតូច Jasmine ដែលកូនស្រីលោកស្រលាញ់ពេញបេះដូង ។

លោកបានបង្ហាញអារម្មណ៍មានក្ដីសុខជាមួយកូនស្រី ក្រោយសម្រាកពីការងារថា ” ខ្ញុំមានអារម្មណ៍នឿយហត់ណាស់ នៅក្នុងថ្ងៃឈប់សម្រាករបស់ខ្ញុំ ពិតជាក្ដៅដោយសារឈុតតុក្កតា ពីកាចូ ព្រមទាំងធ្វើសំឡេងឆ្កែព្រូស ទោះបីជាយ៉ាងនោះក្ដី តែខ្ញុំស្រលាញ់គ្រប់នាទីដែលបានធ្វើវា នេះគឺជារឿងដែលឪពុកគួរធ្វើទៅហើយ រីករាយថ្ងៃបុណ្យ Easter សូមឲ្យមានសេចក្ដីសុខគ្រប់ក្រុមគ្រួសារ ” ។

ជាចុងក្រោយក្ដីសុខរបស់តារាសម្ដែងហូលីវូតខាងលើ ពិតជាបានបង្ហាញពីកាព្វកិច្ចរបស់ឪពុកចំពោះកូន ទៅកាន់តារាសិល្ប:ដែលមានភាពមមារញឹកដូចលោក តែយ៉ាងណាក៏ដោយក៏មិនភ្លេចការជួបជុំក្រុមគ្រួសារដែរ ៕

មតិយោបល់